តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អភិបាលស្រុកអង្គរបូរី ដែលទើបតែងតាំងថ្មី និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបង្ការ និងទប់ ស្កាត់រាល់សកម្មភាពឆបោក តាមប្រព័ន្ធអនឡាញ (Online Scam) កុំឱ្យមានវត្តមាន ក្នុងមូលដ្ឋានដាច់ខាត ដើម្បីធានាសុខសុវត្ថិភាពជូនប្រជា ពលរដ្ឋ។ ការថ្លែងបែបនេះ បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំង...
ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ មន្ត្រីនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងថ្នាក់ក្រសួង និងថ្នាក់មន្ទីរ បានចុះអន្តរាគមន៍ ដោះស្រាយភ្លាមៗ ករណីក្រុមហ៊ុន អឹមអិល អ៊ិនធីមេត អឹភែរឹល (ខេមបូឌា) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស អូរនាង ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ដែលបានប្រកាសបិទដំណើរការផលិតកម្មទាំងមូល។...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា មានតែកម្ពុជាមួយគត់ ដែលបានផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម ជាបណ្តោះអាសន្ន សម្រាប់ថ្លៃធ្វើដំណើរដល់បងប្អូនកម្មករនិយោជិត ផ្នែកវិស័យកាត់ដេរក្នុងបរិបទ វិបត្តិប្រេងឥន្ទនៈជាសកល។ លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ...
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ រោងចក្រផលិតម៉្សៅដំឡូងមីរបស់ក្រុមហ៊ុន Guanshen Shengda Agriculture Industry Co., Ltd. បានបើកការដ្ឋានសាងសង់ថ្មីស្ថិតភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចន្លោះគីឡម៉ែត្រ៧៤-៧៥ ។ ដំឡូងមីគឺជាដំណាំកសិកម្មដ៏សំខាន់មួយរបស់កម្ពុជា ក្នុងនោះប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី៣ នៅក្នុង តំបន់អាស៊ី ទាំងផ្នែកនៃការប្រើប្រាស់...
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំមួយ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណែនាំ ទៅកាន់អង្គភាព ចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតប និងធ្វើបច្ចុប្បន្នភាពដំណឹង ឬផ្ដល់ព័ត៌មាន ជូនបុគ្គលពាក់ព័ន្ធ ឬសាធារណជន ក្នុងករណីកើតមានរឿងហេតុណាមួយ ។...
ភ្នំពេញ៖ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ – ក្រុមហ៊ុនភាគហ៊ុនអាកាសចរណ៍ Vietjet (HOSE: VJC) បានរៀបចំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ (AGM) ឆ្នាំ ២០២៦ ប្រកបដោយជោគជ័យ ដែលនេះជាសញ្ញានៃដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ ដោយផ្តោតលើការពង្រីកខ្លួនជាសកល កំណើនប្រកបដោយនិរន្តរភាព និងតម្លៃភាគហ៊ុនិករយៈពេលវែង។ កំណើនជាបន្តបន្ទាប់ និងការពង្រីកបណ្តាញហោះហើររបស់ Vietjet នឹងផ្តល់លទ្ធភាពកាន់តែប្រសើរឡើងដល់អ្នកដំណើរក្នុងប្រទេសកម្ពុជា ក្នុងការទទួលបានសេវាកម្មធ្វើដំណើរដែលមានតម្លៃសមរម្យ និងងាយស្រួលនៅទូទាំងតំបន់ និងពិភពលោក។ សមិទ្ធផលលេចធ្លោ នៅក្នុងឆ្នាំ ២០២៥ Vietjet សម្រេចបាននូវលទ្ធផលអាជីវកម្មយ៉ាងរឹងមាំ...
ភ្នំពេញ៖ អតិថិជនក្រុមហ៊ុន ហួយវ័ន ជាជនជាតិចិនមួយក្រុម បានបង្កភាពអនាធិបតេយ្យ ដោយបិទផ្លូវសាធារណៈ នៅមុខធនាគារជាតិនៃកម្ពុជា ដោយមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរបាន ថែមទាំងប្រើប្រាស់អំពើហិង្សា វាយលើអាជ្ញាធរមានសមត្ថកិច្ច ខណៈចុះអន្តរគមន៍បើកផ្លូវ ។ ហេតុការណ៍ប្រើអំពើហិង្សា និងបិទផ្លូវសាធារណៈខាងលើនេះ កើតឡើងនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ លើបណ្តោយផ្លូវហាណូយ សង្កាត់គោកឃ្លៀងខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅមុខធនាគារជាតិនៃកម្ពុជា ។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកនឹងលែងបញ្ជូនគណៈប្រតិភូទៅចរចាជាមួយអ៊ីរ៉ង់ទៀតហើយ។ លោក ត្រាំ បានប្រាប់កាសែត Fox News ថា “ប្រសិនបើពួកគេ ចង់ចរចា ពួកគេអាចមករកយើង ឬពួកគេអាចទូរស័ព្ទមកយើងបាន”។ លោកបានលេីកឡេីងថា “ប្រសិនបើពួកគេចង់ យើងអាចនិយាយបាន ប៉ុន្តែយើងមិនបញ្ជូនមនុស្សឱ្យធ្វើដំណើរ ១៨ម៉ោង...
តេអេរ៉ង់ ៖ ការបង្ហាញពីលក្ខខណ្ឌរបស់អ៊ីរ៉ង់ សម្រាប់ការបញ្ចប់សង្គ្រាម ទៅកាន់ប្រទេសប៉ាគីស្ថាន ក្នុងនាមជាប្រទេសសម្របសម្រួល គឺជាគោលបំណងសំខាន់ៗ នៃការវិលត្រឡប់របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Seyed Abbas Araghchi ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ។ យោងតាម សារព័ត៌មាន Tasnim ការវិលត្រឡប់ របស់លោក Araghchi ទៅកាន់ប្រទេសប៉ាគីស្ថាន មិនទាក់ទងនឹងការចរចា នុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនោះទេ។ ផ្ទុយទៅវិញ...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានបញ្ជូនបន្ទាត់ក្រហម របស់ទីក្រុងតេអេរ៉ង់ ទៅកាន់សហរដ្ឋអាមេរិក តាមរយៈប្រទេសប៉ាគីស្ថាន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចថ្មីៗនេះរបស់លោក។ របាយការណ៍នេះបានឧ្យដឹងថា «ខ្សែបន្ទាត់ក្រហម» ដែលបានបញ្ជូនទៅកាន់ភាគីសហរដ្ឋអាមេរិក ក្នុងទម្រង់ជាសារជាលាយលក្ខណ៍អក្សរ ទាក់ទងនឹងកម្មវិធី នុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងច្រកសមុទ្រហ័រមូស។ របាយការណ៍នេះបានឧ្យដឹងថា...