ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់រថយន្តដឹកសំរាមបន្ថែមចំនួន ១០គ្រឿងទៀត ដល់ក្រសួងបរិស្ថានកម្ពុជា ដែលជាជំនួយលើកទីបី និងធ្វើឱ្យចំនួនរថយន្ត ដែលជាជំនួយរថយន្តរបស់ជប៉ុន សរុបកើនឡើងចំនួន ៣០ គ្រឿង។ រថយន្តទាំងនេះ ត្រូវបានប្រគល់ជាផ្លូវការដោយ លោក Ueno Atsushi ទៅក្រសួងបរិស្ថាន ក្នុងពិធីផ្លូវការមួយ ដោយបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ ជាបន្តបន្ទាប់រវាងជប៉ុន និងកម្ពុជា...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងមុខងារ សាធារណៈ លោក ហ៊ុន ម៉ានី បានលើកឡើងថា សុខទុក្ខមន្ត្រី គឺជាស្នូល នៃការអនុវត្តការងារ កែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ ក្នុងកម្មវិធីពិនិត្យសុខភាព ប្រចាំឆ្នាំដោយឥតគិតថ្លៃ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងមុខងារសាធារណៈ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចខណ្ឌដូនពេញ បានប្រគល់ថវិកាដែលបុគ្គលិកម៉ាស្សា នៅខណ្ឌដូនពេញ បានធ្វើសកម្មភាពលួច កាលពីពេលថ្មីចំនួន២ម៉ឺនយ៉េន ដល់ជនរងគ្រោះជាជនជាតិជប៉ុនវិញហើយ នៅព្រឹកថ្ងៃទី២៧ ខែមេសា ។ កាលពីពេលថ្មីៗនេះ បុគ្គលិកនៅហាងម៉ាស្សាមួយកន្លែង ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដែលបានបើកដំណើរការ ដោយគ្មានច្បាប់អនុញ្ញាត...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ទោះបីបច្ចុប្បន្នកម្ពុជា ត្រូវប្រឈមនឹង ការលំបាក និងឧបសគ្គ ទាំងកត្តាខាងក្នុងនិងខាងក្រៅ ប៉ុន្តែតាមរយៈកម្លាំងមហាសាមគ្គីប្រជាជាតិដ៏រឹងមាំ កម្ពុជាបាននិងកំពុងបន្តបោះ ជំហានទៅមុខយ៉ាងស្វាហាប់ ។ ក្នុងសារលិខិតអបអរសាទរអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី...
ភ្នំពេញ ៖ ថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានសម្រេចចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពលចំនួន ៤ មុខបន្ថែមទៀតជា «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (Geographical Indication – GI)» ដែលជាជំហានសំខាន់ក្នុងការជំរុញ ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះ និងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ ការពារសិទ្ធិកម្មសិទ្ធិបញ្ញា របស់សហគមន៍ផលិតករ និងបង្កើនសក្តានុពល សម្រាប់ការចុះបញ្ជីនៅទីផ្សារអន្តរជាតិនាពេលអនាគត។ ផលិតផលទាំង ៤ រួមមាន...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់អាចទូរស័ព្ទមកបាន ប្រសិនបើខ្លួនចង់ចរចា បញ្ចប់សង្គ្រាមរយៈពេលពីរខែរបស់ពួកគេ ហើយបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនអាចមាន អាវុធនុយក្លេអ៊ែរ បានទេ បន្ទាប់ពីទីក្រុង តេហេរ៉ង់បាននិយាយថា សហរដ្ឋអាមេរិកគួរតែ លុបបំបាត់ឧបសគ្គ ចំពោះកិច្ចព្រមព្រៀង រួមទាំងការបិទផ្លូវកំពង់ផែអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន Reuter ចេញផ្សាយ...
បរទេស៖ តម្លៃប្រេងបានបន្តកើនឡើង នៅថ្ងៃចន្ទ ដោយកើនឡើងជិត ២% ខណៈដែលការចរចាសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជាប់គាំង ខណៈពេលដែលការដឹកជញ្ជូន ឆ្លងកាត់ច្រកសមុទ្រ Hormuz នៅតែមានកម្រិត ដែលរក្សាការផ្គត់ផ្គង់ប្រេងសកលឱ្យតឹងតែង។ យោងតាមសារព័ត៌មាន THE ECONOMIC TIMES ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ថា ប្រេងឆៅ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានរៀបរាប់ពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានអូសបន្លាយ រហូតមកដល់ពេលនេះជិត១ឆ្នាំ ទៅរដ្ឋមន្រ្តីការបរទេសសិង្ហបុរី ។ ការរៀបរាប់បែបនេះ របស់រដ្ឋមន្រ្តីការបរទេសខ្មែរ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ក្នុងជំនួបដែលឆ្លៀត...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៦នេះ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា «នឹងរក្សាអត្រាកំណើនខ្ពស់» ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីភាពធន់នៃសេដ្ឋកិច្ចជាតិ។ តាមរយៈសារលិខិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពី សារព័ត៌មាន Wall Street Journal បានរាយការណ៍ដោយដកស្រង់ប្រភពការទូតថា សហភាពអឺរ៉ុប នឹងត្រូវផ្តល់ប្រាក់បន្ថែមទៀត ដល់អ៊ុយក្រែននៅឆ្នាំក្រោយ លើទឹកប្រាក់ចំនួន៩០ ពាន់លានអឺរ៉ូ១០៥ពាន់លានដុល្លារ ដែលទើបអនុម័តថ្មីនេះ។ កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងប្រ៊ូសែលបានប្រកាសថា ប្រាក់កម្ចីគ្មានការប្រាក់ ដល់ទីក្រុងគៀវត្រូវបានបញ្ចប់ ហើយថាវានឹងចាប់ផ្តើមផ្តល់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន...