បាត់ដំបង ៖ នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ មានករណីផ្ទុះមីនតោន បណ្តាលឱ្យស្លាប់កសិករម្នាក់ស្លាប់ នៅលើដីស្រែចម្ការខ្លួនឯង ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ មានករណីផ្ទុះគ្រាប់មីនតោនសំណល់សង្គ្រាមទសវត្ស៨០-៩០ បណ្តាលឱ្យស្លាប់បុរសបើកបរត្រាក់ទ័រ...
ភ្នំពេញ៖ សហជីពនៅកម្ពុជា បានបង្ហាញការវាយតម្លៃជាវិជ្ជមាន ចំពោះការកែលម្អ លក្ខខណ្ឌការងារ ដោយអះអាងថា បរិយាកាសការងារ កាន់តែមានភាពល្អប្រសើរឡើង មានសុវត្ថិភាពខ្ពស់ និងមានការផ្តល់អត្ថប្រយោជន៍ច្រើន សម្បូរបែបសម្រាប់បងប្អូនកម្មករនិយោជិត។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មើលឃើញថា បច្ចុប្បន្នេះ ប្រាក់ឈ្នួលរបស់បងប្អូនកម្មករនិយោជិតមានការកើនឡើងជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីមានវិបត្តិសាកលកើងឡើងក៏ដោយ ។ ស្របពេលជាមួយគ្នានេះ...
មូស្គូ៖ វិមានក្រឹមឡាំង បានឧ្យដឹងថា អ៊ុយក្រែន បានកំណត់គោលដៅកន្លែងផ្ទុកប្រេង ដែលមានប្រេងបម្រុង ដែលត្រូវបានកំណត់ សម្រាប់នាំចេញនៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកថ្មីៗនេះ ដោយព្រមានថា ការវាយប្រហារនេះ នឹងធ្វើឱ្យទីផ្សារប្រេងសកលកាន់តែខ្វះខាត។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា ការវាយប្រហារនេះបានវាយប្រហារប្រេងបម្រុងនៅក្នុងទីក្រុងកំពង់ផែ Tuapse ដែលមានបំណងបំពេញកិច្ចសន្យានាំចេញ។ លោកបានបន្ថែមថា សកម្មភាពបែបនេះកំពុងធ្វើឱ្យទីផ្សារ...
ខេត្តស្វាយរៀង ៖ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានជួបប្រជុំសំណេះសំណាល ជាមួយសមាជិកក្រុមការងារ ចំពោះកិច្ចក្នុងវិស័យក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀង ។ នៅក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពី ឧកញ៉ា សុក រ៉ាដូ លោក ជេត...
ភ្នំពេញ ៖ រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ លោក យក់ ប៊ុនណា បានថ្លែងថា ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី គឺជាវិធានការគន្លឹះស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព និងយុត្តិធម៌។ ក្នុងវេទិកាកែទម្រង់លើកទី២ ស្តីពី «ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី» លោក យក់ ប៊ុនណា បានថ្លែងថា ការកែទម្រង់ប្រព័ន្ធជ្រើសរើសមន្ត្រីនេះ អនុវត្តតាមអភិក្រម...
ភ្នំពេញ ៖ ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា បានចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រោយបទឈប់បាញ់ចូលជាធរមាន ប៉ុន្តែក្នុងពេលកំពុងចុះពិនិត្យក៏មានករណីផ្ទុះអាវុធបង្កឡើងដោយភាគីថៃចំនួន៥លើក។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា មុនការចេញដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)...
តូក្យូ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួម ក្នុងកិច្ចសន្ទនារវាងទីក្រុងតូក្យូ និងបណ្ដាទីក្រុង នៃប្រទេសអាស៊ាន ដើម្បីចីរភាព (TOKYO-SEADS) ដែលកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង បន្ទាប់ពីកិច្ចប្រជុំកំពូល លើកទី៣ នៃបណ្ដាញទីក្រុងសកល សម្រាប់ចីរភាព G-NETS...
ភ្នំពេញ ៖ នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្តាលស្តីពី «បច្ចេកទេសសវនកម្មហានិភ័យ សុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី iRAP Star Ratings» ដោយមានការចូលរួមពី លោកស្រី យ៉ាសមីន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងនៅលើបណ្តាញសង្គមថា អ៊ីរ៉ង់ ចង់ឱ្យសហរដ្ឋអាមេរិកបើកច្រកសមុទ្រហ័រមូស ឡេីងវិញ។ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម លោក ត្រាំ ក៏បានអះអាងផងដែរថា អ៊ីរ៉ង់ បានឧ្យដឹងថា ខ្លួនកំពុងស្ថិតក្នុងស្ថានភាពដួលរលំ ទោះជាយ៉ាងណាក៏ដោយ វានៅតែមិនច្បាស់ថា លោក ត្រាំ ទទួលបានសារពីអ៊ីរ៉ង់ដោយរបៀបណា ។...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា «មនសិការពលរដ្ឋល្អ» មិនមែនគ្រាន់តែជាទ្រឹស្ដីនោះទេ ប៉ុន្តែវាគឺជាការអនុវត្តជាក់ស្ដែងតាមរយៈសកម្មភាពតូចៗប្រចាំថ្ងៃ ដែលជះឥទ្ធិពលវិជ្ជមានដល់សហគមន៍ និងប្រទេសជាតិ។ ទន្ទឹមនិងនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តែងតែលើកកម្ពស់ «មនសិការពលរដ្ឋល្អ» ជាស្នូលនៃសកម្មភាពរបស់ខ្លួន ដើម្បីបណ្តុះស្មារតីយុវជនឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ជាតិ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅថ្ងៃទី ២៩...