ស្វាយរៀង៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» ដែលបានប្រារព្ធឡើង នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី២៩ ខែមេសានេះ បានលើកទឹកចិត្តដល់បងប្អូនកម្មករ និយោជិតទាំងអស់ក្លាហាន ក្នុងការប្តឹង ឬរាយការណ៍មកក្រសួងការងារដើម្បីបកស្រាយ “ករណីបរិយាកាសក្នុងរោងចក្រ ឡើងកំដៅខ្លាំង គ្មានអនាម័យ និងមានការប្រើពាក្យសម្តីមិនសមរម្យ”។ លោក ស៊ុន មេសា ថ្លែងថា៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ មានភាពក្លាហានក្នុងការប្តឹង...
បរទេស៖ អាជ្ញាធរចិនបានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសចិន នឹងពង្រីកការអនុគ្រោះពន្ធគយមកត្រឹមសូន្យ ដល់ប្រទេសអាហ្វ្រិកទាំងអស់ ដែលមានទំនាក់ទំនងការទូត ជាមួយខ្លួនចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៦។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ថា យោងតាមអាជ្ញាធរ ការដាក់បញ្ចូលប្រទេសនៅអាហ្វ្រិកចំនួន ២០ បន្ថែមទៀតក្រោមគោល នយោបាយអនុគ្រោះពន្ធគយសូន្យ គឺបានបង្ហាញពីឆន្ទៈយ៉ាងសកម្ម របស់ប្រទេសក្នុងការពង្រីក...
បរទេស៖ នាវាផ្ទុករថយន្ត ដែលមានសមត្ថភាពផ្ទុករថយន្តអតិបរមាចំនួន ១០.៨០០ គ្រឿង ដែលត្រូវបានពិពណ៌នាថា ជានាវាធំជាងគេបំផុត របស់ពិភពលោក ត្រូវបានប្រគល់ជូនក្រុមហ៊ុនដឹកជញ្ជូន នៅថ្ងៃអង្គារនៅទីក្រុងក្វាងចូវភាគខាងត្បូងប្រទេសចិន។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ថា នាវានេះ ដែលមានឈ្មោះថា Glovis Leader ត្រូវបានសាងសង់ដោយក្រុមហ៊ុន Guangzhou Shipyard...
ម៉ានីល៖ រដ្ឋមន្ត្រីថាមពលមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសង្កត់ធ្ងន់លើភាពបន្ទាន់ នៃសកម្មភាពសម្របសម្រួលក្នុងតំបន់ ក្នុងចំណោមភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដែលកំពុងបន្តកើតមាននៅមជ្ឈិមបូព៌ា ដែលបន្តធ្វើឱ្យទីផ្សារថាមពលសកល និងខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសសម្រាប់ប្រេង និងឧស្ម័ន។ នៅក្នុងកិច្ចប្រជុំពិសេសតាមអ៊ីនធឺណិត កាលពីថ្ងៃចន្ទ កិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានបានព្រមានថា ជម្លោះដែលកំពុងវិវត្តអាចបង្កើនការប្រែប្រួលតម្លៃ និងរំខានដល់លំហូរផ្គត់ផ្គង់ ដែលបង្កហានិភ័យដល់សន្តិសុខថាមពល និងស្ថិរភាពសេដ្ឋកិច្ចរបស់តំបន់។ ការពិភាក្សាផ្តោតលើការវិវត្តចុងក្រោយបំផុតនៅមជ្ឈិមបូព៌ា និងផលប៉ះពាល់ដែលអាចកើតមានរបស់ពួកគេលើប្រព័ន្ធថាមពលទាំងក្នុងតំបន់ និងសកល រួមទាំងភាពអាចរកបាននៃការផ្គត់ផ្គង់...
ភ្នំពេញ ៖ លោកប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ឡើងវិញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាថា នៅតែបន្តប្រកាន់ខ្ជាប់នូវការការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឱ្យបានម៉ឹងម៉ាត់ជាទីបំផុត។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលនៅតែបន្តជំហរការពារទឹកនេះ ព្រោះតែសកម្មភាពការទូតដើម្បីការពារបូរណភាពទឹកដី ត្រូវបានធ្វើឡើងយ៉ាងសកម្ម និងឥតឈប់ឈរដោយប្រកាន់ខ្ជាប់ជានិច្ចតាមគោលការណ៍ ការការពារបូរណភាពទឹកដី និងប្រជាជន ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជូនឡើងវិញថា...
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំងចម្រុះ រួមមាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត នាយកដ្ឋានព្រហ្មទណ្ឌ និងតំណាងអយ្យការអមសាលាដំបូងខេត្ត ចុះប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលតាមខ្នងផ្ទះ និងអគារសង្ស័យមួយចំនួន ក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ដើម្បីបង្ការ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scam)។...
ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៥៣នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ។...
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញ និងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមយ៉ាងសកម្មពីក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ បានបន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)និងក្មេងទំនើង ព្រមទាំងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ Hotline 1292...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានឧ្យដឹងថា បណ្ដាប្រទេសលោកខាងលិច កំពុងបាត់បង់តំណែងជាអ្នកដឹកនាំរបស់ពួកគេ ហើយកំពុងត្រូវបានជំនួសដោយមជ្ឈមណ្ឌលកំណើនថ្មីៗ ដូចជាប្រទេសនានានៃពិភពលោកខាងត្បូង Global South។ នៅក្នុងសុន្ទរកថាវីដេអូមួយទៅកាន់វេទិកាអន្តរជាតិ Open Dialogue នៅទីក្រុងមូស្គូ លោក ពូទីន បានលេីកឡេីងថា ស្ថាបត្យកម្មពហុប៉ូល និងស្មុគស្មាញជាងមុននៃការអភិវឌ្ឍអន្តរជាតិកំពុងលេចចេញជារូបរាង។ លោកបានលេីកឡេីងថា ប្រទេសដែលពិតជាយល់...