ភ្នំពេញ ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាពិភពលោក ដើម្បីសុវត្ថិភាពនិង សុខភាពការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ស្ថាបនាវប្បធម៌នៃការបង្ការ៖ ពង្រឹង និងពង្រីកប្រព័ន្ធ សុវត្ថិភាព និង...
ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោក សេង សក្ដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែង ការគួរសមជាមួយលោក Ando Kenta លេខាទូតទី១ នៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ក្នុងឱកាសដែលលោកបញ្ចប់...
ភ្នំពេញ ៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានបញ្ចប់ទៅជាង១០ថ្ងៃហើយ ប៉ុន្តែដូចគ្រប់គ្នាយល់ដឹង ជាទូទៅគ្រោះថ្នាក់ចរាចរណ៍ និង គ្រោះថ្នាក់សង្គម នឹងមិនចប់ទៅតាមឆ្នាំចាស់នោះឡើយ ពិសេសប្រសិនបើមានការ ធ្វេសប្រហែសណាមួយពី សំណាក់អ្នកពាក់ព័ន្ធ។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ក្រោយ បញ្ចប់បុណ្យចូលឆ្នាំ រហូតដល់ថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៦ បានកើតឡើងចំនួន៥៩ករណី បណ្តាលឱ្យមានមនុស្ស៣៤នាក់ បាត់បង់ជីវិត...
ភ្នំពេញ៖ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា (True Visions International School of Cambodia) បានរៀបចំពិធីចែកប័ណ្ណសរសើរ “Star of the Term” ដល់សិស្សឆ្នើមនៅថ្នាក់ទី៧B។ ក្នុងចំណោមសិស្សដែលទទួលបានកិត្តិយសនេះ រួមមានសិស្សប្រុសឈ្មោះ ណា បញ្ញាឬទ្ធីស័ក្តិ ដែលបានទទួលប័ណ្ណ...
ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) កំពុងតែមមាញឹកក្នុងការបោសសម្អាត គ្រាប់បែកចង្កោមរំដោះដី ជាតំបន់សេដ្ឋកិច្ច សង្គមគ្រួសាររបស់ប្រជាពលរដ្ឋ ដូចជា ជាចម្ការដំឡូង ដែលត្រូវប្រមូលផលនេះជាដើម។ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក...
ភ្នំពេញ៖ ក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» សម្រាប់ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នឹងរៀបចំ “មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០ នាទីព្រឹក នៅទីតាំងខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប ដោយមានការសម្តែងរួមគ្នារវាងក្រុមសិល្បករក្បាច់គុន ល្បុក្កតោ យុទ្ធគុនខម...
ភ្នំពេញ៖ សហជីពនៅកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលតាមរយៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខិតខំផ្តោត លើការកំណត់ប្រាក់ឈ្នួលអប្បបរមា ឱកាសការងារ ការបណ្តុះបណ្តាលជំនាញ ការពង្រឹងច្បាប់ការងារ និងបទដ្ឋានគតិយុត្តក្នុងវិស័យការងារ សុខដុមនីយកម្ម នៅកន្លែងធ្វើការ និងលើកកម្ពស់លក្ខខណ្ឌការងារ ឱ្យកាន់តែមានស្ដង់ដារ ខ្ពស់ដូចប្រទេសនៅក្នុងតំបន់ដែរ។ លោក អ៊ុន ដារ៉ា ប្រធានសហភាព សហជីពកម្ពុជាពន្លឺកម្មករ ថ្លែងថា...
តូក្យូ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គ Sushi Tech 2026 G-NETS Leaders Summit ដើម្បីពិភាក្សាលើ សេចក្តីថ្លែងការណ៍រួម លើប្រធានបទ “អនាគតនៃនគរូបនីយកម្ម ដោយផ្អែកលើភាពធន់នឹង អាកាសធាតុ...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ជាសមាជិកគណៈកម្មាធិការកណ្តាលនិងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងលោក នុតអ៊ុនវ័ណរ៉ា សមាជិកគណៈកម្មាធិការកណ្តាលយុវជនគណបក្សថ្នាក់កណ្តាលនៅថ្ងៃទី២៨ខែមេសាឆ្នាំ២០២៦នេះបានអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាចំនួន២ ស្តីអំពី កាលានុវត្តភាពនិងទិសដៅវិនិយោគសម្រាប់អនាគតដែលរៀបចំឡើងដោយយុវជនគណប ក្សថ្នាក់កណ្ដាលផ្នែកសហគ្រិនវ័យក្មេងស្ថិតនៅខេត្តកំពង់ចាមនិងខេត្តព្រៃវែង។ កម្មវិធីសិក្ខាសាលាទី១ គឺពេល ព្រឹកនៃថ្ងៃដដែលត្រូវបានរៀបចំឡើងនៅសណ្ឋាគារ ប៊ី អិន អាស៊ាន ក្នុងខេត្តកំពង់ចាម ដែលមានការអញ្ជើញចូលរួមពី លោក អ៊ុន ចាន់ដា ប្រធានគណកម្មាធិការបក្សខេត្តកំពង់ចាម ដោយមានអ្នកចូលរួមជាសហគ្រិនវ័យក្មេងរបស់គណបក្សខេត្ត និងក្រៅប្រព័ន្ធសរុបចំនួន ១៥០នាក់ និងនៅពេលរសៀលនៃថ្ងៃដដែលសិល្ខាសាលាទី២ត្រូវបានរៀបចំឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្ថិតស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានវត្តមានអញ្ជើញចូលរួមផងដែរពី ឯកឧត្តម សួនសុម៉ាលីន អនុប្រធានគណកម្មាធិការបក្ស និងជាប្រធានយុវជនខេត្តព្រៃវែង និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ហេីយមានចំនួនអ្នកចូលរួមចំនួន ២៦០នាក់ ដែលជាសហគ្រិនវ័យក្មេង និងនិស្សិតមកពីសាលកវិទ្យាល័យជាតិជាសុឹមកំចាយមារ។ ក្នុងឱកាសនោះ លោក នុត អ៊ុនវ័នរ៉ា បានបង្ហាញអំពីការវិនិយោគផ្ទាល់ពីបរទេស(FDI) និងផលប្រយោជន៍នៃការចុះបញ្ជីគម្រោងវិនិយោគមានគុណវុឌ្ឍ នៅ CDC និងអនុគណកម្មការវិនិយោគខេត្ត។ បន្ទាប់មក បណ្ឌិត កៅ ថាច បានថ្លែងថា សិក្ខាសាលាថ្ងៃនេះបង្ហាញពីការត្រៀមខ្លួនសម្រាប់ការវិនិយោគនៅពេល អនាគត ស្របពេលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជាកាន់តែខ្ពស់ខណៈដែលសេដ្ឋកិច្ចកម្ពុជាយើងកំពុងតែងើបឡើងវិញ និងបន្តកំណេីនពីមួយឆ្នាំទៅមួយឆ្នាំតាមការព្យាករណ៍សេដ្ឋកិច្ច និងបានបង្ហាញឲ្យឃើញពីសារសំខាន់ពីវិស័យសហគ្រិនភាពកម្ពុជាកំពុងតែដើរតួជាកម្លាំងចលករមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈការបង្កើតឱការងារថ្មីៗជាដើម។ ជាមួយគ្នានោះ បន្ទាប់ពីបានធ្វើបទបង្ហាញអំពីម៉ូឌែលអាជីវកម្មខ្មែរពីសម័យអង្គររហូតមកដល់បច្ចុប្បន្នហេីយនឹងបានពន្យល់ដល់សហគ្រិនវ័យក្មេងនៅក្នុងខេត្តកំពង់ចាមនិងខេត្តព្រៃវែងដែរថា ការវិនិយោគ សម្រាប់អនាគតដ៏ពិតប្រាកដ គឺមិនត្រូវបានវាស់វែងជាហិរញ្ញវត្ថុឬទ្រព្យសម្បត្តិតែម្យ៉ាងនោះទេ គឺត្រូវរួមបញ្ចូលទាំងការវាស់វែងទៅលើ ទស្សនវិស័យ ការច្នៃប្រឌិត និងសុចរិតភាពជាដេីម។ ជាចុងក្រោយ បណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍ដ៏មានតម្លៃសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មដែលបានចូលរួម និងបានផ្តល់នូវសារសម្រាប់ការចងចាំមួយឃ្លាដ៏មានអត្ថន័យប្រកបដោយខ្លឹមសារសេ្នហាជាតិ “សហគ្រិនមិនត្រឹមតែកសាងធុរកិច្ចទេ ប៉ុន្តែថែមទាំង កំពុងតែចូលរួម កសាងជាតិយើង”៕