វីយែន ៖ ប្រទេសជាសមាជិតអង្គការនាំចេញប្រេង OPEC+ បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីបង្កើនកម្រិតផលិតកម្មប្រេងនៅក្នុងខែសីហាចំនួន ១៨៨០០០បារ៉ែលក្នុងមួយថ្ងៃ ពីកម្រិតខែកក្កដា នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំអនឡាញរបស់អង្គការ OPEC+។ ការសម្រេចចិត្តនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំដែលមានការចូលរួមពីប្រទេសអារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ ដែលបានពិនិត្យឡើងវិញនូវស្ថានភាពទីផ្សារសកល និងទស្សនវិស័យ។ ក្នុងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការគាំទ្រស្ថិរភាពទីផ្សារប្រេង ប្រទេសដែលចូលរួមទាំង៧...
ខេតព្រះវិហារ៖ រដ្ឋបាលស្រុកឆែប នៃខេត្តព្រះវិហារ បានសម្រេចចេញវិធានការក្តៅ ដោយបង្គាប់ឱ្យផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពសាងសង់ផ្ទះល្វែងមួយកន្លែង ស្ថិតនៅក្នុងភូមិសែនជ័យ ឃុំឆែបមួយ បន្ទាប់ពីក្រុមការងារបច្ចេកទេសចម្រុះបានរកឃើញថា សំណង់នោះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើចំណីផ្លូវសាធារណៈ និងកំពុងដំណើរការដោយគ្មានលិខិតអនុញ្ញាតសាងសង់ស្របច្បាប់។ យោងតាមលិខិតផ្លូវការរបស់រដ្ឋបាលស្រុកឆែប លេខ ១៥៤/២៦ ល.ជ ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយលោក ឃិត សុធា រ៉ា អភិបាលស្រុកឆែប...
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងគណះអភិបាលស្រុកក្រគរថ្មី ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងភ្ញៀវកិត្តិយសជាច្រើនរូប។ ក្នុងឱកាសនោះ លោក អភិបាលខេត្ត បានអបអរសាទរចំពោះ លោក អ៊ន សុផល្លា ឋានន្តរស័ក្តិមន្ត្រី ថ្នាក់ទី២ ជា...
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង គណះអភិបាលស្រុកក្រគរថ្មី ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងភ្ញៀវកិត្តិយសជាច្រើនរូប ។ ក្នុងឱកាសនោះ លោក អភិបាលខេត្ត បានអបអរសាទរចំពោះ លោក អ៊ន...
ពោធិ៍សាត់÷ នាព្រឹកថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ចំនួន៥០នាក់ និងកម្មវិធីដាំដើមឈើ សំដៅរួមចំណែកលើកកម្ពស់សោភ័ណភាពបរិស្ថាន និងការអប់រំដល់យុវជនជំនាន់ក្រោយ។ ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ស្ថិតក្នុងឃុំបាក់ចិញ្ចៀន...
ពោធិ៍សាត់÷ នៅថ្ងៃទី៥ខែកក្កដា ឆ្នាំ ២០២៦ លោក ទីវ រ៉ាវុឌ្ឍ ជាប្រធានក្រុមការងារចុះជួយឃុំក្បាលត្រាច ឃុំកំពង់ពោធិ៍ ឃុំអូរសណ្ដាន់និងលោក ប៊ិន វណ្ណាប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញចូលរួមពិធី សូត្រមន្ត សហការជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន នឹងរៀបចំ ពិធីសូត្រមន្ត ប្រោះព្រំលើករាសី និងរំដោះគ្រោះចង្រៃ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រឃុំក្បាលត្រាច...
ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានបដិសេធការចោទប្រកាន់របស់អ៊ីស្រាអែលថា ខ្លួនកំពុងកសាងសមត្ថភាពយោធារបស់ខ្លួនឡើងវិញនៅក្នុងតំបន់ហ្គាហ្សា ដោយចោទប្រកាន់អ៊ីស្រាអែលថា បានប្រើប្រាស់ការអះអាងបែបនេះ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃអ្វីដែលខ្លួនពិពណ៌នាថា ជាសកម្មភាពយោធាជាបន្តបន្ទាប់ និងការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រុមហាម៉ាស់ លោក Hazem Qassem បានឧ្យដឹងថា ក្រុមហាម៉ាស់ និងក្រុមប៉ាឡេស្ទីនដទៃទៀតនៅក្នុងតំបន់ហ្គាហ្សា នៅតែប្តេជ្ញាចិត្ត ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ដោយអំពាវនាវដល់អ្នកសម្របសម្រួល និងរដ្ឋធានាឱ្យធានាថា អ៊ីស្រាអែលគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះ។...
ភ្នំពេញ៖ ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ AFD ប្រចាំកម្ពុជានឹងផ្តល់ឥណទាន ជួយរាជធានីភ្នំពេញបន្ថែមទៀត តាមរយៈការជួយលើគម្រោងសាងសង់ អាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅភាគខាងជើងរាជធានីភ្នំពេញ ខណៈដែល AFD បានជួយរាជធានីភ្នំពេញ ប្រមាណ៣០ឆ្នាំហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធនិងនវានុវត្តន៍ជាដើម ។ នេះបើតាមជំនួបសំដែងការគួសម រវាងលោក ឃួង ស្រេង អភិបាលអភិបាលរាជធានីភ្នំពេញ និងលោកស្រី សាន់ឌ្រីន ប៊ូឆ័រ...
ភ្នំពេញ ៖ ក្រសួងការពារជាតិ បានឱ្យដឹងថា យោធិនកម្ពុជា៤នាក់ រងរបួសដោយសារផ្ទុះគ្រាប់បែកមួយគ្រាប់ ក្រោយដើរល្បាតជួប ក្រុមល្បាតយោធាថៃ ដែលកំពុងដើរល្បាត នៅម្ខាងទៀតលួសបន្លា ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣៥ នាទីរសៀល...
បរទេស៖ អ្នកវិភាគព្យាករណ៍ថា ប្រាក់ចំណេញនៅត្រីមាសទីពីររបស់ក្រុមហ៊ុនប្រេង និងឧស្ម័នធំៗរបស់សហរដ្ឋអាមេរិកនឹងខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០២២ ដែលជំរុញឱ្យប្រធានាធិបតី ដូណាល់ ត្រាំ កាន់មិនពេញចិត្តបន្ថែមទៀត។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ថា ក្រុមហ៊ុនប្រេង និងឧស្ម័នរបស់សហរដ្ឋអាមេរិក កំពុងរៀបចំប្រកាសពីប្រាក់ចំណេញ នៅត្រីមាសទីពីរដែលអាចខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០២២ ចំពេលមានការត្អូញត្អែរជាបន្តបន្ទាប់ពីជនជាតិអាមេរិក និងប្រធានាធិបតី...