ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ មជ្ឈមណ្ឌលគាំពារជនបរទេសក្វាងជូ នៅតំបន់ក្វាងជូធំ ខេត្ត Jeollanam-do ដើម្បីលើកកម្ពស់ និងការពារសិទ្ធិពលករខ្មែរ ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក SHIN Gyonggu នាយកប្រតិបត្តិមជ្ឈមណ្ឌលគាំពារជនបរទេសក្វាងជូ លោក ឃួន ផុនរតនៈ បានថ្លែងអំណរគុណនិងកោតសរសើរចំពោះលោកនាយកនិងមជ្ឈមណ្ឌលគាំពារជនបរទេសក្វាងជូដែលបានយកចិត្តទុកដាក់...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាមានព្រះរាជបន្ទូលថា ក្រោយទទួលរងការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដីពី សំណាក់បរទេស សម្តេចតេជោហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានថែរក្សាប្រាសាទព្រះវិហារ ព្រមទាំងយុទ្ធសាស្ត្ររួមបញ្ចូលគ្នា រវាងមនសិការស្នេហាជាតិ នឹងផ្អែកលើច្បាប់អន្តរជាតិ ។ ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ...
ភ្នំពេញ ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលបានពានរង្វាន់ក្នុងជ័យលាភីលេខ១ និងលេខ២ នៅក្នុងកម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០២៦ ក្លាយជាក្រុមតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាទៅចូលរួមប្រកួតរ៉ូបូត កម្រិតអាស៊ីបាស៊ីហ្វិក នាពេលខាងមុខ។ កម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១៣ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦នេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ជាវេទិកាសម្រាប់ជំរុញការសិក្សា ស្រាវជ្រាវ និងការច្នៃប្រឌិតរបស់សិស្ស និស្សិត...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាមានប្រសាសន៍ថា គ្រូបង្រៀន និងមន្ត្រីអប់រំចូលនិវត្តន៍ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមអតីតយុទ្ធជន និងនិវត្តន៍ជននោះទេ ។ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំសង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធនានា ជុំវិញខេត្តក្រចេះ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្ដេចតេជោ...
ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រី ក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគរបស់បារាំង នឹងអញ្ជើញបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា រយៈពេល២ថ្ងៃទី៩-១០ខែកក្កដា ឆ្នាំ២០២៦ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៦ បានឱ្យដឹងថា លោក នីកូឡា ហ្វ័ររីសៀ...
អង់គ្លេសបានកក់កៅអីឡើងទៅវគ្គ៨ ក្រុមចុងក្រោយ នៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 ក្រោយពីបានយកឈ្នះលើក្រុមម្ចាស់ផ្ទះម៉ិកស៊ិកក្នុងលទ្ធផល ៣ ទល់នឹង ២ យ៉ាងស្វិតស្វាញនៅកីឡដ្ឋាន Estadio Azteca។ គ្រាប់បាល់របស់អង់គ្លេស រកបានដោយខ្សែបម្រើ Jude Bellingham ២ គ្រាប់ម្នាក់ឯង នាទី ៣៦...
ភ្នំពេញ៖ លោក ហួត ហាក់ គូសបញ្ជាក់ថា ការចូលរួមដ៏ច្រើនលើសការរំពឹងទុក ក្នុងព្រឹត្តិការណ៍ជិះកង់ពីខេត្តកំពង់ធំ ឆ្ពោះទៅប្រាសាទសំបូរព្រៃគុក ដើម្បីចូលរួមអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាកម្លាំងរួបរួម និងការគាំទ្រចេញពីទឹកចិត្ត ក្នុងការស្រឡាញ់សម្បតិ្តបេតិកភណ្ឌវប្បធម៌ ។ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយលោក នួន ផារ័ត្ន...
ភ្នំពេញ ៖ រយៈពេល ៣ខែ ក្រសួងបរិស្ថាន បានរកឃើញវត្តមានប្រភេទសត្វវត្តមានប្រភេទសត្វព្រៃមានដោយកម្រ ប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទជិតទទួលរងគ្រោះថ្នាក់ចំនួន ១៤ប្រភេទ។ យោងតាមលទ្ធផលនៃការសិក្សារបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន រយៈពេល ៣ខែ ពីដើម ខែមេសា ឆ្នាំ២០២៦ ដល់ចុងខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមការងារបច្ចេកទេសរបស់គម្រោង និងក្រុមការងារចប្ចេកទេសរបស់នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិ រុស្ស៊ីបាននិយាយ កាលពីថ្ងៃអាទិត្យថា ក្រុងកៀវបានបដិសេធមិនទទួលយកសាកសពទាហាន អ៊ុយក្រែន ដែលបានស្លាប់នៅ Konstantinovka ក្នុងទីក្រុង Donetsk ។ ក្រសួងបានស្នើកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែនយកអដ្ឋិធាតុទាហានអ៊ុយក្រែនដែលបានស្លាប់ចេញពីទីក្រុងKonstantinovka ដែលឥឡូវនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធារុស្ស៊ី តាមរយៈការប្រគល់ដែលគ្រោងធ្វើឡើងនៅថ្ងៃទី6ខែកក្កដា។ ក្រុងគៀវត្រូវបានផ្តល់ពេលវេលាកំណត់នៅថ្ងៃត្រង់ថ្ងៃអាទិត្យ ដើម្បីឆ្លើយតបតាមរយៈបណ្តាញទំនាក់ទំនងផ្លូវការដែលបានកំណត់។ យ៉ាងណាក្តីក្រសួងបានបញ្ជាក់ថា៖...
មូស្គូ៖ រុស្ស៊ី បានអះអាងថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានគ្រប់គ្រងទីក្រុង Konstantinovka នៅភាគខាងកើតអ៊ុយក្រែន ទាំងស្រុង។ “ព័ត៌មានសំខាន់ គឺថា ទីក្រុង Konstantinovka ត្រូវបាន ដណ្តើមយកទាំងស្រុង នេះបេីតាមការលេីកឡេីង របស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលត្រូវបានដកស្រង់សម្តីដោយ RIA Novosti។...