អ៊ីស្តង់ប៊ុល៖ ខណៈដែលប្រទេសតួកគី កំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលណាតូនៅថ្ងៃទី ៧-៨ខែកក្កដា ក្រុមបាតុកររាប់ពាន់នាក់ បានចេញតាមដងផ្លូវនៅទីក្រុងអ៊ីស្តង់ប៊ុល អង់ការ៉ា និងអ៊ីសមីរ កាលពីចុងសប្តាហ៍ ដើម្បីថ្កោលទោសការជំរុញ របស់សម្ព័ន្ធមិត្តសម្រាប់ការចំណាយ លើការការពារជាតិខ្ពស់ជាងមុន។ ក្រុមបាតុករបានកាន់បដា ដែលសរសេរថា “ណាតូចង់បានសង្គ្រាម កម្មករចង់បានសន្តិភាព ថវិកាសម្រាប់ប្រជាជន មិនមែនសម្រាប់ណាតូនោះទេ និងនិយាយថាទេចំពោះណាតូ និយាយថាទេចំពោះសង្គ្រាម” ខណៈពេលដែលស្រែកពាក្យស្លោកប្រឆាំងនឹងសម្ព័ន្ធមិត្ត។ នៅទីក្រុងអ៊ីស្តង់ប៊ុល...
យេរូសាឡឹម៖ យោធាអ៊ីស្រាអែល បានឧ្យដឹងថា ខ្លួនបានឃុំខ្លួនជន ស៊ីវិលអ៊ីស្រាអែលរាប់សិបនាក់ ដែលបានព្យាយាមឆ្លងកាត់ព្រំដែន ចូលទៅក្នុងទឹកដីស៊ីរី កាលពីព្រឹកថ្ងៃអាទិត្យ។ យោងតាមកងកម្លាំងការពារអ៊ីស្រាអែល កងទ័ពត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ ឃុំខ្លួនជនសង្ស័យ និងប្រគល់ពួកគេទៅឱ្យប៉ូលីស ដើម្បីសួរចម្លើយបន្ថែម។ យោធាបានថ្កោលទោសការប៉ុនប៉ងឆ្លងកាត់ព្រំដែននេះ ដោយពណ៌នាថាវាជា “ឧប្បត្តិហេតុធ្ងន់ធ្ងរ” និង “បទល្មើសព្រហ្មទណ្ឌ” ប៉ុន្ដែមិនបានបង្ហាញទីតាំងឆ្លងកាត់ ឬព័ត៌មានលម្អិតបន្ថែមអំពីឧប្បត្តិហេតុនេះទេ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានកំណត់អត្តសញ្ញាណអ្នកដែលត្រូវបានឃុំខ្លួនថា...
ការ៉ាកាស៖ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីពីរលើកជាប់ៗគ្នា នៅវេណេស៊ុយអេឡា បានកើនឡើងដល់ ៣.៣៤២នាក់ ដោយមានអ្នករងរបួស ១៦.៧៤០នាក់ នេះបើយោងតាមការលើកឡើង របស់ប្រធានរដ្ឋសភាលោក Jorge Rodriguez។ លោក Rodriguez បានឧ្យដឹងនៅក្នុងព័ត៌មានថ្មីៗនៅលើបណ្ដាញ Telegram ថា ចំនួនអ្នកដែលត្រូវបានជួយសង្គ្រោះនៅតែមានចំនួន ៦.៤៦២នាក់។ ប្រធានាធិបតី ស្តីទីនៃប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះទាបនៅថ្ងៃចន្ទ បន្ទាប់ពីអង្គការ OPEC+ បានយល់ព្រមបង្កើនគោលដៅទិន្នផលរបស់ខ្លួនបន្ថែមទៀតចាប់ពីខែសីហា ខណៈដែលការនាំចេញពីប្រទេសផលិតសំខាន់ៗ តាមរយៈច្រកសមុទ្រ Hormuz កំពុងងើបឡើងវិញ ដែលអាចបន្ថែមទៅលើការផ្គត់ផ្គង់សកល។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ 34 សេន ឬ 0.47%...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ។ ក្នុងជំនួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តក្រចេះ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានប្រសាសន៍ ណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើក្រុមគ្រួសារ របស់កងទ័ពដែលកំពុង ឈរជើងការពារទឹកដី ព្រោះកងទ័ពបានយកជីវិត មកការពារជាតិមាតុភូមិ ។ ក្នុងឱកាសអញ្ជើញ ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តក្រចេះ នៅថ្ងៃទី៦...
ការប្រកួតដ៏ក្តៅគគុកនិងពោរពេញទៅដោយសម្ពាធ បានបញ្ចប់ទៅជាមួយនឹងលទ្ធផល ដ៏រំភើបញាប់ញ័រ ដោយក្រុមខ្លាំងតំណាងឱ្យទ្វីបអឺរ៉ុបទាំងពីរ ណ័រវេរ និង អង់គ្លេសបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ក្នុងការវាយបកទម្លាក់ក្រុមខ្លាំងមកពីតំបន់អាមេរិកឡាទីន ប្រេស៊ីល និង ម៉ិកសិក ឱ្យខ្ទាតចេញពីការប្រកួតយ៉ាងគួរឱ្យភ្ញាក់ផ្អើល ។ ឆ្លងកាត់ការតស៊ូនៅលើវាលស្មៅបៃតងយ៉ាងស្វិតស្វាញ ក្រុមមកពីអឺរ៉ុបបានបង្ហាញពីវិន័យការពារដ៏រឹងមាំ និងការវាយបកដ៏មុតស្រួច ដែលធ្វើឱ្យតំបន់ការពាររបស់ក្រុមអាមេរិកឡាទីន មិនអាចទប់ទល់បាន។ ទោះបីជាក្រុមអាមេរិកឡាទីនល្បីខាងបច្ចេកទេស និង ការលេងសម្រុកយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចទម្លុះ...
គុយវ៉ែត៖ គុយវ៉ែត បានប្រកាសអំពីការដាក់ឱ្យដំណើរការមូលនិធិឆ្លើយតបបន្ទាន់ដែលមានដើមទុនដំបូងចំនួន ១០០លានដុល្លារអាមេរិក ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស ក្នុងការជួសជុលគ្រឿងបរិក្ខារដែលខូចខាតក្នុងសង្គ្រាមអ៊ីរ៉ង់។ លោក Sheikh Jarrah Jaber Al-Ahmad Al-Sabah រដ្ឋមន្ត្រីការបរទេសគុយវ៉ែត បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា មូលនិធិឆ្លើយតបបន្ទាន់គុយវ៉ែត ដែលបានដាក់ឱ្យដំណើរការ ដោយមូលនិធិគុយវ៉ែត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចអារ៉ាប់ (KFAED) មានគោលបំណងបង្កើតក្របខ័ណ្ឌហិរញ្ញប្បទាន សង្គ្រោះបន្ទាន់...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ របស់ប្រទេសរុស្សីបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា នាវាចម្បាំងរបស់កងនាវាចរ ប៉ាស៊ីហ្វិករបស់រុស្ស៊ី បានមកដល់កំពង់ផែ Qingdao របស់ចិនសម្រាប់សមយុទ្ធកងទ័ពជើងទឹករួមគ្នាប្រចាំឆ្នាំមួយ ។ ក្រសួងបាននិយាយថា កងទ័ពជើងទឹកទាំងពីរ ដែលគាំទ្រដោយអាកាសចរណ៍ នឹងធ្វើប្រតិបត្តិការ ស្វែងរក និងជួយសង្គ្រោះ សមយុទ្ធប្រឆាំងនាវាមុជទឹក និងការពារដែនអាកាស និងសមយុទ្ធបាញ់ គ្រាប់ពិតផងដែរ។ វីដេអូដែលចេញផ្សាយដោយក្រសួង បង្ហាញពីការបំបែកនាវា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អភិបាលតំបន់ លោក Sergey Aksyonov បាននិយាយ កាលពីថ្ងៃអាទិត្យថា ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ទៅលើតំបន់គ្រីមៀ កាលពីចុងសប្តាហ៍ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២នាក់ស្លាប់។ លោកAksyonov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមួយយប់នៅលើផ្នែកខាងជើង នៃឧបទ្វីបរុស្ស៊ីបានសម្លាប់មនុស្សម្នាក់ និងពីរនាក់ទៀតរងរបួស។ លោកបាននិយាយថាមួយថ្ងៃមុន...