ប៉េកាំង៖ កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងធ្វើសមយុទ្ធកងទ័ពជើងទឹក “Joint Sea-2026” នៅខែនេះ នៅក្នុងដែនទឹក និងដែនអាកាសជិតទីក្រុងកំពង់ផែ Qingdao ប្រទេសចិន ក្នុងខេត្ត Shandong ភាគខាងកើតប្រទេសចិន នេះបើយោងតាមការប្រកាស របស់ក្រសួងការពារជាតិចិន។ បន្ទាប់ពីសមយុទ្ធនេះ កងកម្លាំងមួយចំនួនមកពីភាគីទាំងពីរ នឹងធ្វើការល្បាតរួមគ្នា តាមសមុទ្រនៅក្នុងតំបន់ពាក់ព័ន្ធ នៃមហាសមុទ្រប៉ាស៊ីហ្វិក នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង។...
ក្រចេះ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តក្រចេះ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួម ពីសមាជិកព្រឹទ្ធសភា...
ត្បូងឃ្មុំ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃ ទី៥ ខែកក្កដា ឆ្នាំ ២០២៦ បានជំរុញសកម្មភាពដាំដើមឈើ ក្នុងពេលតែមួយ នៅក្នុងមូលដ្ឋានឃុំទាំង៧ នៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ការដាំកូនឈើដាំដើមឈើនៅរដូវវស្សា គឺដើម្បីបង្កើតខែលការពារធម្មជាតិ ជួយស្រូបយកឧស្ម័នផ្ទះកញ្ចក់...
ដូហា៖ ក្រសួងដឹកជញ្ជូនកាតា បានប្រកាសពីការបន្តប្រតិបត្ដិការ តាមសមុទ្រឡើងវិញទាំងស្រុង សម្រាប់នាវាសមុទ្រគ្រប់ប្រភេទ ដែលមានប្រសិទ្ធភាពភ្លាមៗ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានជំរុញឱ្យម្ចាស់នាវា និងប្រតិបត្តិករទាំងអស់អនុវត្តតាមបទប្បញ្ញត្តិ និងការណែនាំជាធរមាន និងធានានូវភាពអាចរកបាននៃឧបករណ៍ចាំបាច់ទាំងអស់ ដើម្បីធានាបាននូវកម្រិតខ្ពស់បំផុតនៃសុវត្ថិភាព និងសន្តិសុខក្នុងអំឡុងពេលធ្វើដំណើរ។ ការបន្តឡើងវិញនេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់ក្រសួងនៅថ្ងៃចន្ទ ដើម្បីផ្អាកជាបណ្តោះអាសន្ននូវប្រតិបត្ដិការតាមសមុទ្រ និងសកម្មភាពតាមសមុទ្រសម្រាប់នាវាគ្រប់ប្រភេទ ជាវិធានការបង្ការ ដើម្បីការពារសុវត្ថិភាពសាធារណៈ។ ការផ្អាកនេះត្រូវបានប្រកាសមួយថ្ងៃបន្ទាប់ពីក្រសួងមហាផ្ទៃកាតា បានឧ្យដឹងថា ពលរដ្ឋកាតាម្នាក់ត្រូវបានគេរកឃើញថា ស្លាប់...
ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានសង្កេតមើលការបាញ់មីស៊ីលផ្លោង និងការធ្វើតេស្តអាវុធផ្សេងទៀតរបស់នាវាចម្បាំងមួយគ្រឿង រួមទាំងកាំភ្លើងធំកងទ័ពជើងទឹក កាំភ្លើងយន្តស្វ័យប្រវត្តិ និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក ដោយបញ្ជាឱ្យវាត្រូវបានដាក់ឱ្យដំណើរការក្នុងរយៈពេលពីរខែ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជេីង។ ការធ្វើតេស្តប្រព័ន្ធប្រយុទ្ធ របស់នាវាពិឃាត Kang Kon ទម្ងន់ ៥០០០តោន ត្រូវបានធ្វើឡើងនៅថ្ងៃសុក្រ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានដាក់ឱ្យដំណើរការនាវាចម្បាំងមួយទៀត គឺ Choe...
ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីល Neymar Jr បានប្រកាសជាផ្លូវការទាំងអារម្មណ៍ក្ដុកក្ដួល និងទឹកភ្នែកថា ព្រឹត្តិការណ៍ FIFA World Cup 2026 នេះ គឺជាការប្រកួត World Cup លើកចុងក្រោយបង្អស់នៅក្នុងអាជីព របស់លោកហើយ បន្ទាប់ពីក្រុមសំបាប្រេស៊ីល ត្រូវធ្លាក់ចេញត្រឹមវគ្គ ១៦ ក្រុមចុងក្រោយក្រោមថ្វីជើងន័រវែស ក្នុងលទ្ធផល ២-១...
ក្ដីសង្ឃឹមដ៏ធំធេងរបស់លោក Carlo Ancelotti ក្នុងការដឹកនាំក្រុមសំបាប្រេស៊ីល ទៅរកពានរង្វាន់ World Cup លើកទី៦ បានជួបការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីត្រូវក្រុមន័រវែស បំបាក់ក្នុងលទ្ធផល ២-១ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2026 ។ គ្រូបង្វឹកដ៏ជោគជ័យជនជាតិអ៊ីតាលីរូបនេះ ដែលត្រូវបានតែងតាំងឡើង...
ក្រុមបាល់ទាត់ជម្រើសជាតិន័រវែស បានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងព្រឹត្តិការណ៍ FIFA World Cup ២០២៦ ដោយបានយកឈ្នះ លើក្រុមខ្លាំងប្រេស៊ីល ក្នុងលទ្ធផល ២-១ នៅក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ថ្ងៃទី៦ ខែកក្កដា នៅកីឡដ្ឋាន New York New Jersey។ ខ្សែប្រយុទ្ធឆ្នើម...
លោក ពូទីន ទទួលស្គាល់ថា រុស្ស៊ីប្រឈមមុខនឹងសម្ពាធពីលោកខាងលិច ដែលមិនធ្លាប់មានពីមុនមក រថយន្តអគ្គិសនី របស់ក្រុមហ៊ុនស៊ុយអែត Polestar ត្រូវបានហាមឃាត់ មិនឱ្យលក់នៅសហរដ្ឋអាមេរិក ដោយសារតែមានទំនាក់ទំនង ជាមួយប្រទេសចិន ចំនួនអ្នកស្លាប់ ដោយសារគ្រះរញ្ជួយដី នៅវេណេស៊ុយអេឡា កើនឡើងដល់ ១៧១៩នាក់\ នាយករដ្ឋមន្ត្រីវៀតណាម អំពាវនាវឱ្យមានការសហការ កាន់តែរឹងមាំរវាងវៀតណាម និងកូរ៉េខាងត្បូង...
តេអេរ៉ង់៖ អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានព្រមានថា ច្រកសមុទ្រហ័រមូស មិនមែនជា “រោងល្ខោន” សម្រាប់ការបង្ហាញយោធារបស់មហាអំណាចឆ្លងតំបន់នោះទេ។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិ លោក Kazem Gharibabadi បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Xថា “អ៊ីរ៉ង់ ក្នុងនាមជាអាជ្ញាធរទទួលខុសត្រូវ និងជាអ្នកធានាសន្តិសុខនៅក្នុងច្រកសមុទ្រ ព្រមានប្រឆាំងនឹងចលនាយោធាណាមួយនៅក្នុងផ្លូវទឹកដ៏រសើបនេះ”។ លោកបានលេីកឡេីងថា “សន្តិសុខនៃច្រកសមុទ្រ គឺជាការទទួលខុសត្រូវតែមួយគត់របស់អ៊ីរ៉ង់ និងអូម៉ង់” ដោយបដិសេធសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃសុក្រដោយនាយករដ្ឋមន្ត្រីអង់គ្លេស...