មូស្គូ៖ រុស្ស៊ីបានឧ្យដឹងថា កងកម្លាំងរបស់ខ្លួន បានកំណត់គោលដៅកប៉ាល់ដឹកទំនិញស្ងួតដែលផ្ទុកអាវុធ និងគ្រាប់រំសេវ សម្រាប់កងកម្លាំងអ៊ុយក្រែន នៅសមុទ្រខ្មៅ។ ការវាយប្រហារជាក្រុមក៏ត្រូវបានអនុវត្តប្រឆាំង នឹងកន្លែងដឹកជញ្ជូនពីរកន្លែងនៅក្នុងរដ្ឋធានីគៀវ របស់អ៊ុយក្រែនផងដែរ។ ទីតាំងទាំងពីរត្រូវបានប្រើ ដើម្បីរក្សាទុក និងចែកចាយសម្ភារៈយោធា សម្រាប់កងទ័ពអ៊ុយក្រែន នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។ ការវាយប្រហារទាំងនេះ ត្រូវបានធ្វើឡើងដោយប្រើអាវុធ ដែលមានភាពជាក់លាក់ខ្ពស់ដែលបាញ់ចេញពីអាកាស និងយន្តហោះគ្មានមនុស្សបើកវាយប្រហារ។ ក្រសួងបានឧ្យដឹងថា កងកម្លាំងរុស្ស៊ី បន្តកំណត់គោលដៅ...
ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ដាក់ឱ្យដំណើរការជាផ្លូវការ ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) តាមធនាគារដៃគូ។ ការស្នើសុំវិក្កយបត្រឌីជីថល និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង...
ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពី “ការកំណត់គុណវុឌ្ឍិសហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងការទទួលស្គាល់ជំនាញកម្មករ និយោជិត និងបុគ្គលិក” នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដើម្បីប្រមូលមតិយោបល់ និងធាតុចូលសម្រាប់កែលម្អនីតិវិធីឱ្យមានភាពច្បាស់លាស់ និងឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដនៃទីផ្សារការងារ។ ថ្លែងទៅកាន់សិក្ខាសាលាដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ...
វ៉ាស៊ីនតោន៖ ការវាយប្រហារ របស់អ៊ីរ៉ង់ បានធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់របស់កងទ័ពជើងទឹកអាមេរិកនៅមជ្ឈិមបូព៌ារង្គោះរង្គើ ដែលបណ្តាលឱ្យមាន ភាពតានតឹង ដល់នាវាផ្ទុកយន្តហោះ នាវាពិឃាត និងនាវាមុជទឹក ដែលកំពុងត្រូវបានរក្សាទុកនៅក្នុងតំបន់ ដោយគ្មានដែនកំណត់ នេះបើយោងតាមរបាយការណ៍របស់ The New York Times។ របាយការណ៍នេះបានឧ្យដឹងថា កងទ័ពជើងទឹកអាមេរិក មាននាវាផ្ទុកយន្តហោះសរុបចំនួន ១១គ្រឿងប៉ុណ្ណោះ ហើយបានបញ្ជូននាវាចំនួន ៤គ្រឿងទៅកាន់មជ្ឈិមបូព៌ា...
តេអេរ៉ង់៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក Mohammad-Reza Zafarghandi បានឧ្យដឹងថា មនុស្ស ១៨ នាក់បានស្លាប់ និង ១០៨ នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារពេញមួយយប់ ដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះទង្វើឈ្លានពាន...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចដាក់ទណ្ឌកម្មខាងវិន័យចំពោះ វរសេនីយ៍ត្រី កុំ វីរៈឧត្តម នាយរងការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាពបន្ថយឋានន្តរសក្តិចំនួន ១ថ្នាក់ឱ្យមកនៅត្រឹមថ្នាក់ អនុសេនីយ៍ឯក មូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា។ លើសពីនេះ ផ្អាកការងារបណ្តោះអាសន្នចំពោះ អនុសេនីយ៍ឯក កុំ វីរៈឧត្តម...
ឡុងដ៍៖ គម្រោងតាំងទីលំនៅ E1 របស់អ៊ីស្រាអែល នៅតំបន់ West Bank នឹងធ្វើឱ្យខូចដល់ទស្សនវិស័យនៃដំណោះស្រាយរដ្ឋពីរបន្ថែមទៀត នេះបើយោងតាមការព្រមានរបស់ប្រធាន គោលនយោបាយការបរទេស សហភាពអឺរ៉ុប លោក Kaja Kallas ។ លោកស្រី Kallas បានប្រាប់សន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅ Wicklow ប្រទេសអៀរឡង់ថា “ការតាំងទីលំនៅ...
បន្ទាយមានជ័យ៖ វិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ (PIBMC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសផ្ដល់ឱកាសអាហារូបករណ៍ សរុប ១,៣៥០កន្លែងលើមុខជំនាញចំនួន ១៥មុខវិជ្ជា ជាមួយនិងប្រាក់ឧបត្ថម្ភជារៀងរាល់ខែ សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ តាមការផ្សាយរបស់វិទ្យាស្ថានបានឱ្យដឹងថាជំនាញទាំង១៥រួមមាន៖ ការដំឡើងបណ្ដាញបំពង់ទឹក, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការថែទាំនិងជួសជុលរថយន្ត, ការថែទាំនិងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ការថែទាំនិងជួសជុលទោចក្រយានយន្ត, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មរដ្ឋបាល, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន,...
ភ្នំពេញ ៖ កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន» គឺជាស្ពានចម្លងយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការរឹតចំណងមិត្តភាពដែកថែប និងពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា និងចិន ឱ្យកាន់តែរីកចម្រើន។ ជាក់ស្ដែង នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយ...
ភ្នំពេញ៖ ក្រសួងអធិការកិច្ច បង្ហាញសមិទ្ធផលក្នុងនីតិកាលទី៧ នៃរដ្ឋសភា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ដោយបានចុះធ្វើអធិការកិច្ច ២,៨០៧ អង្គភាព និងដោះស្រាយបណ្តឹងបញ្ចប់ ១៨៨ ករណី ក្នុងឱកាសជួបពិភាក្សាការងារជាមួយគណៈកម្មការទី១ នៃរដ្ឋសភា។ ក្នុងនោះលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមប្រជុំជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច...