ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ក្រោមមូលបទ «ពង្រឹងការកសាងសហគមន៍ដែលមានជោគវាសនារួម៖ ការចាប់ផ្តើមជំពូកថ្មី សម្រាប់មេគង្គ-ឡានឆាង ២.០» នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរភាគីពាក់ព័ន្ធទាំងអស់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា សិល្បៈនៃការចារសាស្ត្រាស្លឹករឹត គឺជាជំនាញមួយដ៏កម្រដែលបានបន្សល់ទុកតាំងពីបុព្វបុរសដូនតាខ្មែរតាំងពីសម័យមុនអង្គរមកម្ល៉េះដែលត្រូវបន្តថែរក្សា ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ ។ ក្នុងពិធីបើកពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិ នៃកម្ពុជា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតីណែនាំឱ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយក្រុមអ្នកជំនាញ ខាងចាក់ស្លឹករឹក ដើម្បីបើកវគ្គបណ្តុះបណ្តាលការចារឆ្លាកស្លឹករឹត ដោយសារក្រុមការងារ នៅបណ្ណសារដ្ឋានជាតិសុទ្ធតែមានជំនាញច្បាស់លាស់...
បរទេស៖ នាយករដ្ឋមន្ត្រី Nikol Pashinyan បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូល Euronews ស្តីពីការពង្រីកសហភាពអឺរ៉ុបថា ការដែលប្រទេសអាមេនី ដាក់ពាក្យស្នើសុំចូលជាសមាជិកសហភាពអឺរ៉ុបជាផ្លូវការនៅឆ្នាំ ២០២៧ ឬ ២០២៨ គឺជាអ្វីមួយដែលអាចទៅរួចជាក់ស្តែង។ លោកបានបន្ថែមថា រដ្ឋាភិបាលរបស់លោកមានបំណងទុកឱ្យប្រជាជនអាមេនី ជាអ្នកជ្រើសរើសមាគ៌ាដោយខ្លួនឯង។ លោកបានលើកឡើងថា៖ «នៅឆ្នាំក្រោយ យើងអាចមើលឃើញពីលទ្ធភាពជាក់ស្តែង។ ឆ្នាំ ២០២៨ អាចជាពេលវេលាជាក់ស្តែងមួយ»។...
ឡុងដ៍/ប៊ុយការ៉ែស ៖ បន្ទាប់ពីមានការវាយប្រហារចំនួន ៧ លើក ទៅលើនាវាដឹកទំនិញនៅក្បែរប្រទេសរូម៉ានី និងប៊ុលហ្គារី ដែលជាសមាជិកអង្គការណាតូកាលពីខែមុន សម្ព័ន្ធមិត្តយោធាដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ បានប្រកាសថា ខ្លួននឹងដាក់ពង្រាយយន្តហោះល្បាត ដែនសមុទ្រ ប្រព័ន្ធរ៉ាដា និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដើម្បីពង្រឹងទីតាំងការពារ ស្លាបខាងកើតរបស់ខ្លួននៅក្នុងតំបន់សមុទ្រខ្មៅ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦...
ហ្សឺណែវ ៖ ការប្រយុទ្ធគ្នា និងការរឹតត្បិតការចេញចូលទាំងនៅក្នុង និងជុំវិញទីក្រុង Taiz នៃប្រទេសយេម៉ែន បានធ្វើឱ្យស្ត្រីមានផ្ទៃពោះជាង ១៣.០០០ នាក់ មិនទទួលបានការថែទាំសុខភាពចាំបាច់ ដែលជាហេតុបណ្តាលឱ្យមានអត្រា រលូតកូនកាន់តែច្រើនឡើង។ នេះបើតាមការបញ្ជាក់របស់មូលនិធិ សហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) កាលពីថ្ងៃអង្គារ។ ទីក្រុង Taiz ត្រូវបានកាត់ផ្តាច់ស្ទើរតែទាំងស្រុងអស់រយៈពេលមួយខែមកហើយ ដោយសារការប្រយុទ្ធគ្នាបានរារាំងទាំងការបញ្ជូនជំនួយមនុស្សធម៌ចូល និងការចាកចេញរបស់ជនស៊ីវិល...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា នៅពេលមានបញ្ហាប្រឈមជម្លោះព្រំដែនជាមួយថៃ ផែនទីដែលបានចងក្រង និងរក្សាទុកដោយបារាំង គឺជាអាវក្រោះការពារខាងផ្លូវច្បាប់ ដល់ប្រទេសកម្ពុជា។ ក្នុងពិធីបើកពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជា ១៩២៦ – ២០២៦ នៅថ្ងៃពុធ ទី៤ ខែវិច្ឆិកា...
កម្មវិធីនេះគឺជាស្ពានចម្លងដ៏សំខាន់ សម្រាប់អ្នកដែលកំពុងស្វែងរកការងារ និងចង់ស្វែងយល់ពីតម្រូវការ របស់ក្រុមហ៊ុនធំៗនៅកម្ពុជា។ និស្សិតដែលមានបំណងចង់ស្វែងរកការងារធ្វើ សូមកុំភ្លេចយកប្រវត្តិរូបសង្ខេប (CVs) ភ្ជាប់មកជាមួយ ដើម្បីត្រៀមខ្លួនដាក់ពាក្យ និងសម្ភាសន៍ផ្ទាល់ជាមួយតំណាងក្រុមហ៊ុន។ ព្រឹត្តិការណ៍នេះមានការគាំទ្រ និងចូលរួមពីក្រុមហ៊ុនធំៗជាច្រើន ដូចជា Wing Bank, PPCBank, LOLC, Amret, PH, ACCLIME, Mamede, Bamboo,...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃគម្ពុជា មានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជាទុកមាស ប៉ុន្ដែបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ផ្ទុកមាស ហើយមានតម្លៃជាងមាសដុំ។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជា (១៩២៦ – ២០២៦)...
វ៉ាស៊ីនតោន៖ បេក្ខភាពគណបក្សប្រជាធិបតេយ្យ លោកស្រី Annie Andrews បានឈ្នះអាសនៈព្រឹទ្ធសភាអាមេរិកប្រចាំរដ្ឋ South Carolina កាលពីថ្ងៃអង្គារ ដែលនេះជាជ័យជម្នះ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើលោកស្រី Darline Graham ដែលជាបេក្ខភាពជ្រើសរើសផ្ទាល់ ដោយលោកប្រធានាធិបតី Donald Trump នៅក្នុងរដ្ឋដែលលោក Trump ធ្លាប់ឈ្នះដោយសំឡេងនាំមុខជិត ១៨ ភាគរយ...
បរទេស ៖ នៅប៉ុន្មានម៉ោងមុនពេលការិយាល័យបោះឆ្នោត បើកទ្វារសម្រាប់ការបោះឆ្នោត ពាក់កណ្តាលអាណត្តិ នៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ចៅក្រមសហព័ន្ធបានចេញ សេចក្តីសម្រេចជាបន្តបន្ទាប់ ដើម្បីរឹតត្បិតកិច្ចខិតខំប្រឹងប្រែង ដែលមិនធ្លាប់មានពីមុនមករបស់រដ្ឋបាលលោក ត្រាំ ក្នុងការដាក់សម្ពាធលើមន្ត្រី រៀបចំការបោះឆ្នោតតាមរដ្ឋជុំវិញការចោទប្រកាន់ថាមានការបោះឆ្នោតដោយជនអន្តោប្រវេសន៍ (អ្នកមិនមែនជាពលរដ្ឋអាមេរិក) នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ខណៈដែលសមាជិកគណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតី ដូណាល់...