Feature

សាកលវិទ្យាល័យបៀលប្រាយ (BBU) នឹងរៀបចំកម្មវិធី “ពិព័រណ៍ការងារ និងស្នាដៃ លើកទី៩” ដ៏ធំប្រចាំឆ្នាំ ដើម្បីបើកឱកាសដ៏ល្អ សម្រាប់និស្សិត ក្នុងការភ្ជាប់ទំនាក់ទំនងផ្ទាល់ ជាមួយទីផ្សារការងារ

កម្មវិធីនេះគឺជាស្ពានចម្លងដ៏សំខាន់ សម្រាប់អ្នកដែលកំពុងស្វែងរកការងារ និងចង់ស្វែងយល់ពីតម្រូវការ របស់ក្រុមហ៊ុនធំៗនៅកម្ពុជា។

និស្សិតដែលមានបំណងចង់ស្វែងរកការងារធ្វើ សូមកុំភ្លេចយកប្រវត្តិរូបសង្ខេប (CVs) ភ្ជាប់មកជាមួយ ដើម្បីត្រៀមខ្លួនដាក់ពាក្យ និងសម្ភាសន៍ផ្ទាល់ជាមួយតំណាងក្រុមហ៊ុន។

ព្រឹត្តិការណ៍នេះមានការគាំទ្រ និងចូលរួមពីក្រុមហ៊ុនធំៗជាច្រើន ដូចជា Wing Bank, PPCBank, LOLC, Amret, PH, ACCLIME, Mamede, Bamboo, Vital and DAP News ព្រមទាំងស្ថាប័នជាច្រើនទៀត ដែលផ្តល់ជម្រើសការងារសម្បូរបែប។

​​កាលបរិច្ឆេទ៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
​ពេលវេលា៖ ចាប់ពីម៉ោង ៧:៣០ ព្រឹក ដល់ ៧:៣០ ល្ងាច

​ទីកន្លែង៖ ខាងមុខអគារ B នៃសាកលវិទ្យាល័យបៀលប្រាយ

​​​អាសយដ្ឋាន៖ អគារ A&B ផ្លូវ១០០៣ កែងផ្លូវ១៩៨៨ និងផ្លូវ១៩៩២ ភូមិ/សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

​លេខទូរស័ព្ទ៖ 012 682 777 / 015 682 777
​ការចូលរួមក្នុងពិព័រណ៍នេះ មិនត្រឹមតែជួយឱ្យអ្នកទទួលបានការងារប៉ុណ្ណោះទេ ថែមទាំងផ្តល់បទពិសោធន៍ បង្កើនភាពក្លាហាន និងពង្រីកបណ្តាញទំនាក់ទំនង សម្រាប់ជាទុនដ៏មានតម្លៃក្នុងអាជីពការងារទៅថ្ងៃអនាគត។

To Top