បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រទេសរុស្សីបានធ្វើការឆ្លើយតប យ៉ាងចាស់ដៃទៅកាន់រដ្ឋាភិបាល របស់ក្រុងវ៉ាស៊ិនតោនវិញ ក្រោយពេលដែលអាមេរិក បានប្រកាសដាក់ទណ្ឌកម្មថ្មីមួយទៀត ទៅលើប្រទេសរុស្សីតាមរយៈ ការដាក់បញ្ចូលមន្ត្រីជាន់ខ្ពស់អាមេរិក ចូលទៅក្នុងបញ្ជីខ្មៅការដាក់សំពាធ ទៅដល់បេសកកម្មកាទូត របស់អាមេរិកជាដើមជាការសងសឹក។
នៅក្នុងការសម្រេចចិត្តជាច្រើន រុស្សីបានប្រកាសបណ្តេញមន្ត្រីការទូត របស់អាមេរិកចំនួន ១០រូប ចេញពីប្រទេសរបស់ខ្លួនក្រោយ ទណ្ឌកម្មដោយអាមេរិកដែលត្រូវបានគេ មើលឃើញថាកើតឡើង ដោយសារតែបញ្ហា hack នៅក្នុងប្រព័ន្ធចែកចាយ ថាមពលរបស់អាមេរិក SolarWind នាពេលកន្លងមកថ្មីៗនេះ។
នៅក្នុងនោះផងដែរក្រសួងការបរទេសរុស្សី ក៏បានប្រកាសដាក់បម្រាមធ្វើដំណើរ ចូលមកកាន់ប្រទេសរបស់ខ្លួនពីសំណាក់ មន្ត្រីជាន់ខ្ពស់ ៨រូបរបស់អាមេរិក និងអតីតមន្ត្រី
ជាន់ខ្ពស់ជាច្រើនរូបទៀត បូករួមទាំងអង្គភាព NSA, FBI និង CIA ផងដែរ។
ស្ថិតនៅក្នុងភាពតានតឹងរវាងអាមេរិក និងរុស្សីនេះផងដែរកាលពីខែមុន រដ្ឋាភិបាលក្រុងមូស្គូក៏ធ្លាប់បានប្រកាស ឲ្យអាមេរិកក្នុងការកោះហៅរដ្ឋទូតលោក John Sullivan ប្រចាំ
នៅរុស្សីហើយរុស្សីក៏នឹង កោះហៅរដ្ឋទូតរបស់ខ្លួនប្រចាំនៅអាមេរិក ត្រឡប់ទៅកាន់ប្រទេសកំណើត របស់ពួកគេរៀងខ្លួនផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី