Covid-19

រដ្ឋមួយដែលមានចំនួន ប្រជាជនច្រើនបំផុត របស់ឥណ្ឌា គ្រោងចំណាយទឹកប្រាក់ ១ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ-១៩ 

ញូវដេលី៖ មន្រ្តីរដ្ឋមួយរូបបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋដែលមានប្រជាជន ច្រើនបំផុតនៅឥណ្ឌា គឺនឹងចំណាយទឹកប្រាក់រហូតដល់ទៅ ១ ពាន់លានដុល្លារអាមេរិក ដើម្បីទិញវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ និងបានធ្វើកិច្ចចរចានៅដើមសប្តាហ៍នេះ ជាមួយក្រុមហ៊ុនដូចជា Pfizer និងអ្នកចែកចាយក្នុងស្រុករបស់រុស្ស៊ី Sputnik V ។

ការផ្លាស់ប្តូរដោយរដ្ឋ Uttar Pradesh ដែលជាកន្លែងមានប្រជាជនច្រើនជាងចំនួន ប្រជាជនប្រេស៊ីល កើតឡើងនៅពេល ដែលរដ្ឋឥណ្ឌាជាច្រើនបន្ថយ ការចាក់វ៉ាក់សាំង ដោយសារតែកង្វះខាតធ្ងន់ធ្ងរ ចំពេលមានការកើនឡើងខ្ពស់បំផុតនៃការឆ្លងវីរុសនេះ ដោយប្រទេសឥណ្ឌា បានកត់ត្រាការស្លាប់ជាង ៤០០០ នាក់ក្នុងរយៈពេល ២ ថ្ងៃជាប់គ្នា ដោយសារប្រព័ន្ធសុខាភិបាលរបស់ខ្លួនមិនបានទទួលជោគជ័យក្នុងការទប់ទល់នឹងវីរុសនេះ។

រដ្ឋ Uttar Pradesh ក៏បានធ្វើកិច្ចចរចាដេញថ្លៃជាមួយក្រុមហ៊ុនថ្នាំវ៉ាក់សាំងឥណ្ឌាវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា ដែលទទួលបានការអនុញ្ញាតឱ្យផលិតថ្នាំ AstraZeneca និង Novavax – Bharat Biotech និង Cadila Healthcare ដែលជាផ្នែកមួយនៃការដេញថ្លៃជាសកល ដើម្បីទិញថ្នាំចំនួន ៤០ លានដូស ក្នុងរយៈពេលពីរបីខែទៀត។ 

លោកបានលើកឡើងថា វ៉ាក់សាំង Johnson&Johnson ក៏អាចបញ្ជាក់ពីការចូលរួមរបស់ពួកគេ នៅក្នុងការដេញថ្លៃនៅចុងថ្ងៃព្រហស្បតិ៍នេះតាមរយៈអ៊ីម៉ែលផងដែរ ហើយក្នុងនោះក្រុមហ៊ុនចែកចាយក្នុងស្រុករបស់ក្រុមហ៊ុន Sputnik V គឺមន្ទីរពិសោធន៍របស់វេជ្ជបណ្ឌិត Reddy ក៏បានធ្វើការពិភាក្សាផងដែរ៕ដោយ ឈូក បូរ៉ា

To Top