យូអិន៖ ការិយាល័យមនុស្សធម៌ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា មនុស្សចំនួន ២០៨ នាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ ១៥០០ នាក់បានរងរបួស នៅក្នុង ១សប្តាហ៍នៃអរិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងសុខាភិបាលនៃតំបន់កាហ្សា បានរាយការណ៍ថា មនុស្ស ១៩៨ នាក់ បានស្លាប់រួមទាំង កុមារ ៥៨ នាក់ និង ១៣០០ នាក់ រងរបួសនៅក្នុងការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល ក្នុងរយៈពេល ៧ ថ្ងៃ ដោយបញ្ចប់ នៅពេលថ្ងៃត្រង់ម៉ោងក្នុងស្រុក។
ការិយាល័យរបស់អង្គការ សហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការ មនុស្សធម៌ (OCHA) បានឲ្យដឹងថា អ៊ីស្រាអែលបានរាយការណ៍ថាមនុស្ស ១០ នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀត រងរបួសដោយការវាយប្រហារ រ៉ុក្កែតពីប៉ាឡេស្ទីន ដែលផ្តើមចេញពីតំបន់កាហ្សា។
ដោយផ្តោតលើរបាយការណ៍របស់ខ្លួន ស្តីពីចំនួនប្រជាជនប៉ាឡេស្ទីន ប្រជាជនផ្នែកមនុស្សធម៌ បានឲ្យដឹងថា ប្រជាជនផ្លាស់ទីលំនៅជាង ៤២,០០០ នាក់កំពុងស្វែងរកការការពារ នៅតាមសាលាចំនួន ៥០កន្លែង នៅទូទាំងតំបន់កាហ្សាដែលប្រតិបត្តិការដោយទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ដែលគេស្គាល់ថា UNRWA ។
ដោយដកស្រង់សម្តី របស់ក្រសួងសាធារណការនិងលំនៅដ្ឋាន នៅកាហ្សា OCHA បានរាយការណ៍ថា អគារចំនួន ៩៤ ត្រូវបានបំផ្លាញនិងផ្ទះចំនួន ២៨៥ ខ្នងរងការខូចខាតយ៉ាងដំណំ និងផ្តល់ជូនប្រជាជន ដែលមិនអាចរស់នៅបាន ហើយក្នុងនោះមនុស្សជាង ២៥០០ នាក់ កំពុងគ្មានផ្ទះសម្បែងរស់នៅ៕
ដោយ ឈូក បូរ៉ា