ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត១៩នាក់ និងរបួសជាច្រើននាក់ នៅក្នុងហេតុការណ៍ លិចនាវា នៅឥណ្ឌា

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍នៅថ្ងៃអង្គារនេះថា យ៉ាងហោចណាស់មនុស្សចំនួន១៩នាក់ស្លាប់ និងជាច្រើននាក់ បានរងរបួស នៅរដ្ឋមួយចំនួនស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌា ដោយរងនូវផលប៉ះពាល់ ដោយ៉ព្យុះស៊ីក្លូន Tauktae ។

ទន្ទឹមនឹងនេះដែរ យោធាជើងទឹករបស់ឥណ្ឌា កំពុងបើកប្រតិបត្តិការ រុករកដានអ្នកកំពុងបាត់ខ្លួនចំនួន៩៦នាក់ ដែលនៅលើនាវា P305 បានលិចនៅឆ្នេរសមុទ្រនៃក្រុងម៉ុមបៃ កាលពីព្រឹកថ្ងៃអង្គារនេះ ។

យោងតាមសេចក្តីរាយការណ៍បានដាក់ថា ពលរដ្ឋចំនួន១២នាក់បានស្លាប់ នៅរដ្ឋ Maharashtra និងKarnataka ហើយ០៣នាក់នៅរដ្ឋ Gujarat និង០២នាក់នៅរដ្ឋ Goa និងរដ្ឋ Kerala ។

គួររំលឹកថា ព្យុះស៊ីក្លូន Kerala បានបង្កឲ្យមានគ្រោះបាក់ដី នៅវេលាម៉ោង៨និង៣០នាទីល្ងាច ម៉ោងក្នុងស្រុកកាលពីថ្ងៃចន្ទ នៅរដ្ឋ Kerala ស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌា ដែលមានល្បឿនខ្យល់បក់១៩០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបានបង្កការខូចខាតផ្ទះជាច្រើនខ្នង និងដើមជាជាច្រើនដើម និងបង្ខំឲ្យពលរដ្ឋចាកចេញពីលំនៅដ្ឋាន ។

ពលរដ្ឋចំនួន១៧៧នាក់បានត្រូវជួយសង្រ្គោះ ហើយប្រតិបត្តិការរុករកនៅតែបន្តធ្វើឡើង ។ អ្នកនាំពាក្យមកពីយោធាជើងទឹករបស់ឥណ្ឌាបានបញ្ជាក់ដូច្នេះ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ពលរដ្ឋ២៧៣នាក់ នៅលើនាវាដឹកទំនិញ P305នៅក្រុងម៉ុមបៃ និងមនុស្សចំនួន៩៦នាក់កំពុងបាត់ខ្លួន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top