Covid-19

លោក ពេជ្រ ស្រស់រំលឹកពលរដ្ឋឱ្យបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ទោះបីតំបន់ក្រហមរួមតូច ជាបន្តបន្ទាប់

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បានលើកឡើងថា «ការប្រែតំបន់ក្រហម ទៅតំបន់លឿងទុំ ឬលឿង វាជារឿងមួយ ដែលកើតចេញពីការថយចុះ នៃការឆ្លងមេរោគកូវីដ១៩ ប៉ុន្តែបើបងប្អូនប្រហែស នាំឲ្យឆ្លងមេរោគកូវីដ១៩ឡើងវិញ គឺការប្រែពណ៌ របស់តំបន់នីមួយៗ នឹងប្រែទៅពណ៌ក្រហម លឿងទុំ និងលឿងវិញជាមិនខានឡើយ ដូច្នេះសូមបងប្អូនបន្ត យកចិត្តទុកដាក់កុំឲ្យឆ្លងមេរោគកូវីដ១៩ ឲ្យសោះ»។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២២,៨៨៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ សរុបចំនួន ១៤,៣៤៣នាក់ និងស្លាប់សរុបចំនួន ១៥៦នាក់៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top