ព័ត៌មានអន្តរជាតិ

ក្រុមសកម្មជន​ មីយ៉ាន់ម៉ា ថា ពលរដ្ឋ ជាង៨០០នាក់ ត្រូវបានសម្លាប់ ចាប់តាំង ពីមានរដ្ឋប្រហារ (Video)

រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ០២១ថា ក្រុមសកម្មជន បាននិយាយថា ពលរដ្ឋជាង៨០០នាក់ ត្រូវបានសម្លាប់ដោយកងសន្តិសុខ របស់មីយ៉ាន់ម៉ា ចាប់តាំងពីមានរលក នៃការតវ៉ា នៅទូទាំងប្រទេស បន្ទាប់ពីយោធា បានរឹបអូសយកអំណាច នៅក្នុងអំពើរដ្ឋប្រហារមួយ នៅក្នុងខែកុម្ភៈ ។

ប្រទេសមីយ៉ាន់ម៉ា មានការច្រួលច្របល់ ចាប់តាំងពីយោធាបានបណ្តេញ ម្ចាស់ពានរង្វាន់សេរីភាព Nobel លោកស្រី អ៊ុងសាន ស៊ូជី ដែលជារដ្ឋាភិបាលជាប់ឆ្នោត និងបានឃុំឃាំងគាត់ និងក្រុមមន្ត្រីជាច្រើនរូប មកពីគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) ។

យោធាបានឆ្លើយតបទៅនឹង ការតវ៉ាជាច្រើន ចំពោះអ្នកដែលគាំទ្រ លទ្ធិប្រជាធិបតេយ្យ នៅក្នុងទីក្រុងជាច្រើន និងទីប្រជុំជនជាច្រើន ដោយប្រើកម្លាំងបណ្តាលឲ្យស្លាប់ ទន្ទឹមនឹងនេះដែរ មានការប្រយុទ្ធគ្នា យ៉ាងខ្លាំងរវាងយោធា និងក្រុមឧទ្ទាមភាគតិច នៅតាមតំបន់ព្រំដែននានា និងអតីតយោធិនផងដែរ ។

គិតត្រឹមថ្ងៃចន្ទ ពលរដ្ឋចំនួន៨០២នាក់ ត្រូវបានសម្លាប់ នៅក្នុងអំពើបង្រ្កាប ដោយរបបយោធា ។ នេះបើយោងតាមក្រុមសកម្មជន បានឲ្យដឹងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top