ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អេហ្ស៊ីប អំពាវនាវ ឲ្យរដ្ឋាភិបាលថ្មី អ៊ីស្រាអ៊ែល បន្តដំណើរការសន្តិភាព ក្នុងតំបន់

បរទេស៖នៅថ្ងៃពុធម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអេហ្ស៊ីបលោក Sameh Shoukry បានធ្វើការថ្លែងការណ៍និងអំពាវនាវមួយទៅកាន់ រដ្ឋាភិបាលថ្មីនៃប្រទេសអ៊ីស្រាអ៊ែល
ក្នុងការសម្រេចចិត្តឲ្យក្លាហានដើម្បីអាចស្វែងរក សន្តិភាពជូនដល់បណ្តាប្រទេសក្នុងតំបន់បាន។

លោករដ្ឋមន្ត្រីរូបនេះបាននិយាយថា រដ្ឋាភិបាលថ្មីរបស់ប្រទេសអ៊ីស្រាអ៊ែលគឺជា តំណាងរបស់ពលរដ្ឋអ៊ីស្រាអ៊ែរ។អេហ្ស៊ីបបានរំពឹងទុកថា នឹងអាចបន្តធ្វើការងារជាមួយគ្នា នឹងរដ្ឋាភិបាលថ្មីនេះក្នុងការជុំរុញឲ្យដំណើរការសន្តិភាព ជាមួយនឹងប៉ាឡេស្ទីននិងក៏ដូចជា បង្កើតឯករាជ្យមួយជូនរដ្ឋប៉ាឡេស្ទីនផងដែរ។

គួរឲ្យដឹងដែរថាកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងមកសភាព នៃប្រទេសអ៊ីស្រាអ៊ែលបានឈានទៅដល់ការអនុម័តឲ្យរដ្ឋាភិបាលចម្រុះថ្មី របស់អ៊ីស្រាអ៊ែលកើតលេចរូបរាងឡើងហើយក្នុងនោះមេដឹកនាំបក្សជាតិនិយមលោក Naftali Bennett នឹងក្លាយទៅជានាយករដ្ឋមន្ត្រី២ឆ្នាំ ដំបូងខណៈដែលលោក Yair Lapid ខាងក្រុមអ្នកនិយមកណ្តាលនឹងក្លាយទៅជា នាយករដ្ឋមន្ត្រីនៅ២ឆ្នាំបន្ទាប់នៅក្នុងអាណត្តិថ្មី៤ឆ្នាំនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top