បរទេស៖ លោកប្រធានាធិបតីអាមេរិក លោក Biden មានប្រសាសន៍ថា “ លោកសូមសម្តែងនូវសមានទុក្ខ” ចំពោះក្រុមគ្រួសារ ដែលកំពុងរង់ចាំយ៉ាងអន្ទះសារ ចំពោះការធ្វើបច្ចុប្បន្នភាព នៅពេលក្រុមអ្នកជួយសង្គ្រោះស្វែងរក អ្នកដែលនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែកនៃអគារ Champlain Towers ខាងត្បូងនៅ Surfside, Fla ។
យោងតាមសារព័ត៌មាន npr ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Biden បានធ្វើការកត់សម្គាល់នៅថ្ងៃសុក្រនេះ នៅក្នុងពិធីចុះហត្ថលេខា H.R. 49 ជាអនុស្សាវរីយ៍ជាតិក្នុងការចងចាំពីការបាញ់ប្រហារនៅក្នុងក្លឹបរាត្រី Pulse ដែលបណ្តាលឱ្យមនុស្ស ៤៩ នាក់ត្រូវបានសម្លាប់នៅក្នុងឆ្នាំ ២០១៦ ។
លោកបាននិយាយថា មនុស្សដែលបាត់បង់មនុស្សជាទីស្រលាញ់នៅក្នុងការបាញ់ប្រហារនៅ Pulse យល់ពីអ្វីដែលវាហាក់ដូចជារង់ចាំព័ត៌មានសោកនាដកម្ម។
ប្រធានាធិបតីបាននិយាយថា គាត់បាននិយាយជាមួយអភិបាលរដ្ឋផ្លរីដា លោក Ron DeSantis ហើយបានផ្តល់ជំនួយរដ្ឋដល់រដ្ឋ៕ ប្រែសម្រួលៈ ណៃ តុលា