ព័ត៌មានជាតិ

មន្ទីរប៉ងតាហ្គោន៖ អាមេរិក ដកខ្លួនចេញពីអាហ្គានីស្ថាន គឺបានបញ្ចប់ទៅជាស្ថាពរ

បរទេស៖ ទីបញ្ជាការយោធាធំបំផុតរបស់អាមេរិក មន្ទីរប៉ង់តាហ្គោនកាលពីថ្ងៃចន្ទ បានធ្វើការប្រកាសហើយថាដំណើរការ ដកកងកម្លាំងយោធារបស់ សហរដ្ឋអាមេរិកចេញពីប្រទេសអាហ្គានីស្ថាន គឺបានបញ្ចប់ទៅទាំងស្រុង។

មេបញ្ជាការលោក Kenneth McKenzie បានបញ្ជាក់នៅក្នុងសន្និសិទកាសែតកាលពីថ្ងៃចន្ទដដែលថា៖ខ្ញុំនៅទីនេះដើម្បី ប្រកាសថាដំណើរការដក ខ្លួនរបស់អាមេរិកចេញពីអាហ្គានីស្ថានគឺ បានបញ្ចប់ទៅជាផ្លូវការទាំងការ ជន្លៀសពលរដ្ឋរបស់ខ្លួនផងដែរនិងក៏ដូចជាពលរដ្ឋអាហ្គានីស្ថានមួយចំនួនទៀត។

លោកបន្តថាជើងហោះហើរចុងក្រោយដែលអាមេរិក បានរៀបចំគឺយន្តហោះ C-17 ដែលបានធ្វើដំណើរចាកចេញពីអាកាសយានដ្ឋាន Hamid Karzai កាលពីថ្ងៃទី៣០ ខែសីហា ម្សិលមិញនិងបានរួចរាល់ឆ្លងកាត់ដែន អាកាសរបស់ប្រទេសអាហ្គានីស្ថាន៕

ប្រែសម្រួល៖ស៊ុនលី

To Top