សិង្ហបុរី ៖ ការប្រយុទ្ធប្រឆាំងភេរវកម្ម គឺខុសគ្នាឆ្ងាយពីជាងពីរ ទសវត្សរ៍បន្ទាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅអាមេរិក នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង បានឲ្យដឹងនៅក្នុងអត្ថាធិប្បាយមួយ ដែលត្រូវបានបោះពុម្ពផ្សាយនៅខួប ២០ ឆ្នាំនៃការវាយប្រហារ របស់ក្រុមអាល់កៃដា នៅសហរដ្ឋអាមេរិក។
លោកលី បានលើកឡើងថា“ អំពើភេរវកម្មជ្រុលនិយម បានរីករាលដាល ។ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល បានពង្រីកការបំពុល” នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
លោកលី បានគូសបញ្ជាក់ពីរបៀបដែលឆ្នាំនេះ នៅសិង្ហបុរី អាជ្ញាធរបានចាប់ខ្លួនយុវជន សិង្ហបុរីពីរនាក់ ដែលកំពុងរៀបចំការវាយប្រហារ នៅលើសាលាប្រជុំ ម្នាក់ទៀតនៅវិហារអ៊ីស្លាម ។
លោកបានលើកឡើងថា“ ហើយឥឡូវនេះ ដែលសហរដ្ឋអាមេរិក បានចាកចេញពី អាហ្វហ្គានីស្ថានយើង នឹងត្រូវឃ្លាំមើលយ៉ាងដិតដល់ថា តើស្ថានការណ៍នៅទីនោះ មានការវិវត្តយ៉ាងដូចម្តេចថា តើក្រុមដែលមានមូលដ្ឋាន នៅអាហ្វហ្គានីស្ថាននឹងគំរាមកំហែង ដល់សន្តិសុខរបស់យើង ជាថ្មីម្តងទៀត ហើយតើកន្លែងណា ដែលមុខថ្មីនៃអំពើភេរវកម្ម អាចកើតឡើង” ។
លោកនាយករដ្ឋមន្រ្តីបានបន្ដទៀតថា ក្នុងពេលជាមួយគ្នានេះ ភាពសុខដុមនៃពូជសាសន៍របស់សិង្ហបុរី នៅតែជាការងារកំពុងដំណើរការ។
លោកនាយករដ្ឋមន្រ្តីបានសរសេរថា“ ៩/១១ បានបង្ហាញថា តើកម្លាំងដែលអាចទាញយើងចេញពីគ្នាបានយ៉ាងដូចម្តេច ហើយយើងត្រូវប្រយ័ត្ន យ៉ាងដូចម្តេច នៅពេលធ្វើការផ្លាស់ប្តូររូបមន្តណាមួយ ដែលបានផ្តល់ភាពសុខដុមរមនាខាងពូជសាសន៍ និងសាសនា សម្រាប់សិង្ហបុរី” ៕
ដោយ ឈូក បូរ៉ា