ព័ត៌មានអន្តរជាតិ

តាលីបង់ លុបចោលកម្មវិធី កាន់អំណាចជាផ្លូវការ ដែលគ្រោងធ្វើ នៅថ្ងៃទី១១ ខែកញ្ញានេះ

បរទេស៖ យោងតាមការអះអាង របស់មន្ត្រីជាន់ខ្ពស់ របស់ប្រទេសរុស្សី បានអះអាងថា មន្ត្រីរបស់តាលីបង់ បានសម្រេចចិត្ត ក្នុងការលុបចោល នូវផែនការក្នុងការប្រារព្ធ ពិធីចូលគ្រប់គ្រង ប្រទេសជាផ្លូវការ ដែល គ្រោងនឹងធ្វើឡើង នៅចំខួបលើកទី២០ នៃព្រឹត្តិការភេវរកម្ម បំបាក់អគារភ្លោះ ពាណិជ្ជកម្ម របស់អាមេរិក ១១ ខែកញ្ញា ។

លោករដ្ឋមន្ត្រី ក្រសួងការបរទេស រុស្សី លោក Sergey Lavrov បានបញ្ជាក់បែបនេះថា៖ នឹងមិនមានពិធីចូលកាន់តំណែង ដោយក្រុមតាលីបង់ឡើយ ហើយខ្ញុំជឿជាក់ថា ដោយសារតែតាលីបង់ ហាក់ដូចជាមិនទាន់
បានត្រៀមខ្លួន និងសម្រេចចិត្តបាន១០០ភាគរយ ថាអ្វីដែលគួរតែធ្វើនៅ ក្នុងព្រឹត្តិការណ៍បែបនេះ។

គួរឲ្យដឹងដែរថា ប្រទេសរុស្សី គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសមួយចំនួន ដែលត្រូវបានក្រុមតាលីបង់ អញ្ជើញឲ្យចូលរួម នៅក្នុងកម្មវិធី ដែលគ្រោងទុក នៅថ្ងៃសៅរ៍ ។

លោក Lavrov បានបញ្ជាក់ដែរថា មកដល់ពេលនេះ តាលីបង់ ហាក់ដូចជាមិនទាន់ ដំណើរការរដ្ឋាភិបាលរបស់ខ្លួន បានល្អនៅឡើយ ហើយផែនការរបស់ពួកគេ គឺមានភាពប្រែប្រួល ជារៀងរាល់ថ្ងៃ រួមទាំងការសម្រេចចិត្ត ចំពោះដំណើរការនយោបាយ ក្នុងស្រុកនិងក្រៅស្រុកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top