បរទេស៖យោងតាមការបញ្ជាក់របស់ ធនាគារកណ្តាល នៃប្រទេសអាហ្គានីស្ថានឬ DAB នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ថាក្រុមតាលីបង់បានប្រគល់ លុយសុទ្ធប្រមាណជា ១,២៣លានដុល្លារព្រមទាំង មាសសុទ្ធមួយចនួនផងដែលខ្លួន រឹបអូសបានកន្លងមកទៅឲ្យខ្លួន។
DAB ឬ Da Afghanistan Bank បានបញ្ជាក់ទៀតថា លុយសុទ្ធព្រមទាំងដុំមាសដែលតាលីបង់បានប្រមូលបានភាគច្រើនគឺពីផ្ទះរបស់អតីតមន្ត្រីរដ្ឋាភិបាល និងអគាររដ្ឋាភិបាលមួយចំនួនផង ហើយការប្រគល់មកវិញនេះដោយតាលីបង់ចង់បង្ហាញពី ការប្តេជ្ញាចិត្តចំពោះតម្លាភាពនៅក្នុងប្រទេសតាមការសន្យាកន្លងមក។
គួរឲ្យដឹងដែរថាចាប់តាំងតែពី បានគ្រប់គ្រងរដ្ឋធានីក្រុងកាប៊ុលកាលពីថ្ងៃទី១៥ខែសីហាកន្លងមកតាលីបង់បានប្រកាសកែទំរង់ រដ្ឋាភិបាលក្នុងនាម ជាអ្នកមើលថែបណ្តោះអាសន្នកាលពីថ្ងៃទី៧ ខែកញ្ញាហើយ ក្នុងនោះមានទាំងការតែងតាំងរដ្ឋមន្ត្រីបណ្តោះអាសន្ននិងមន្ត្រីរដ្ឋាភិបាលថ្មីៗ បន្ថែមទៀតផងព្រមទាំងក្រុមការងារក្នុងធនាគារកណ្តាល៕
ប្រែសម្រួល៖ស៊ុនលី