នយោបាយ

សម្តេចតេជោ​ ឲ្យលោក សម រង្ស៊ី ស្បថដាក់ជីវិត ករណីថា សម្តេចស្នើធ្វើច្បាប់​ លើកលែងទោស ប្រធានរដ្ឋសភា ព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រី ពេលចប់អាណត្តិ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបបួលលោក សម រង្ស៊ី ស្បថឲ្យស្លាប់ទាំងពូជ ឬធ្លាប់យន្តហោះ បើសិនថា សម្តេចបបួលធ្វើច្បាប់ ស្តីពីអភ័យឯកសិទ្ធិ ប្រធានរដ្ឋសភា ព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រី។

សម្តេចតេជោ បានបញ្ជាក់ក្នុងសន្និសីទ សារព័ត៌មាន នៃការបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារអាយុ៦-១២ឆ្នាំ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ថា «ខ្ញុំបានចូលរួមស្តាប់តាមប្រព័ន្ធ Zoom របស់ក្រុមប្រឆាំង មិនមួយដងទេ គឺបើគិតមិនតិចជាង ២០ដងទេ ! ហើយប្រហែលមាន លើសពី៥០វីឌីអូឃ្លីប គេបានបញ្ជូនមកឲ្យខ្ញុំ ពេលក្រោយប្រជុំភ្លាម ។ មិនចាំបាច់ប្រាប់ឈ្មោះ អ្នកណាដឹកនាំប្រជុំទេ ពីព្រោះឃ្លីបនេះ ក៏បានបញ្ជូនទៅអ្នកនោះដែរ»។

សម្តេចបន្តថា ការចូលរួម ស្តាប់ការប្រជុំនេះ មិនមែនសម្តេចហែកចូលនោះទេ គឺចូលដោយមានលេខកូដត្រឹមត្រូវ ហើយការចូលស្តាប់នេះ ដោយសារជាការប្រជុំ មានបំណង ប្រឆាំងជាមួយជាតិ អីចឹងមិនខុសទេ គឺសម្តេចមានសិទ្ធិចូល ហើយបើរឿងសិទ្ធិឯកជនក៏សម្តេចមិនចូលដែរ ។

នាយករដ្ឋមន្រ្តីលើកឡើងទៀតថា «ខ្ញុំចូលស្តាប់ត្រឹមត្រូវ មិនហែកចូលទេ ហើយខ្ញុំ ចូលស្តាប់មិនរឿងឯកជនទេ គឺអ្នកនិយាយអំពីរឿងបំផ្លាញជាតិ! ឃ្លីបវីឌីអូប៉ុណ្ណឹងមិនទាន់គ្រប់ចំពោះអ្នក«…»និយាយពីមុនមក ។ ខ្ញុំចង់ប្រដៅអ្នកថា កុំចេះតែហាន ហើយចង់បង្ហាញថា ខ្ញុំនៅរស់តាស់! ម៉េចអ្នកចេះតែនិយាយខ្ញុំងាប់» ។

ទោះបីសម្តេចមិនបញ្ចេញឈ្មោះលោក សម រង្ស៊ីក្តី ក៏សម្តេចគូសបញ្ជាក់ថា «បើហ្អែងចាញ់ជាមួយអញច្រើន ដងហើយតើស «ចាញ់មួយជីវិត»«..»ឬចាញ់ជារៀងរហូត ។ គេវិភាគថា ហ៊ុន សែនត្រូវការ«…»រហូតដល់មួលបង្កាត់ខ្ញុំថា ខ្ញុំទៅបបួលគេឲ្យធ្វើច្បាប់ លើកលែងទោស ប្រធានរដ្ឋសភា ព្រឹទ្ធសភា នាយករដ្ឋមន្ត្រី ហើស! ហើយហ្អែងហ៊ានស្បថឲ្យងាប់ទាំងពូជ អញប្រកាសចេញពីនេះ ទៅតែម្តង បើថា ហ៊ុន សែន ស្នើឲ្យធ្វើច្បាប់លើកលែងទោស ប្រធានរដ្ឋសភា ព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រី ហើយហ្អែងហ៊ានស្បថទេ? ថាអញបបួលហ្អែងធ្វើ…»។

សម្តេចលើកឡើងទៀតថា លោក សម រង្ស៊ី ជាអ្នកបបួលសម្តេចធ្វើច្បាប់ ទាក់ទងនិងការលើកលែងទោស ប្រធានរដ្ឋសភា ព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រី នៅពេលចប់អាណត្តិ ប៉ុន្តែសម្តេចប្រកាសមិនធ្វើនោះទេ។

សម្តេចថា សំណើរសុំធ្វើច្បាប់នេះ តាំងពីឆ្នាំ១៩៩៩ សម័យលោក អ៊ឹង ហួត នៅទីស្តីការគណៈរដ្ឋមន្ត្រីចាស់ ដោយស្នើសុំសម្តេច ឲ្យធ្វើច្បាប់ស្តីពី «ច្បាប់ការពារអភ័យឯកសិទ្ធិ ការពារអតីតនាយកដ្ឋមន្ត្រី» ។ បន្ទាប់មកសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ក៏បានស្នើសុំ ប៉ុន្តែសម្តេចមិនយល់ព្រម” ។

ជាមួយគ្នានោះដែរ សម្តេចក៏បានចំអក ទៅលោកសម រង្ស៊ី ចំពោះធ្វើសំណើធ្វើច្បាប់នេះ យ៉ាងដូច្នេះថា «ឯងចង់ដឹង!ច្បាប់មួយរឿងធ្វើមិនបាន បើសិនចង់បានមែន ! កុំថាច្បាប់ សូម្បីរដ្ឋធម្មនុញ្ញក៏បក្សប្រជាជន កែប្រែបានដែរ «…»ឥឡូវដាក់ជាសំណួរ តាំងពីអាល្ងើឯង«សម រង្ស៊ី» ជួយកែរដ្ឋធម្មនុញ្ញ ពី២ភាគ៣ ទៅ៥០បូក១ ច្បាប់គ្មានត្រូវការពួកហ្អែងទេ» ។

សម្តេចក៏នៅបន្តទទូចឲ្យលោក សម រង្ស៊ី ស្បថជាមួយសម្តេច បើពិតដូចអ្វី ដែលលោកសម រង្ស៊ីនិយាយដោយឲ្យស្លាប់ទាំងពូជ ឬធ្លាប់យន្តហោះផងដែរ។

សម្តេចលើកឡើងទៀតថា បើគ្រាន់ធ្វើច្បាប់ប៉ុណ្ណឹង គណបក្សប្រជាជនកម្ពុជាអាចធ្វើបាន មិនចាំបាច់ក្រុមប្រឆាំង មកជួយនោះទេ ។ សម្តេចថា «ឥឡូវម៉ោងនេះ បើហ្អែងចង់ ឬចង់សាក អញដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ«…» ព្រោះរដ្ឋធម្មនុញ្ញមានរួចហើយ ព្រះមហាក្សត្រ គ្មានអ្នកណារំលោភបាន យើងចែងបន្តមកទៀត លើបញ្ញត្តិណាមួយថា ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី ត្រូវមានអភ័យឯកសិទ្ធិ ត្រូវរួចការចោទប្រកាន់ហើយ អាចមានរបបប្រាក់ខែ ឬអង្គរក្សទៀត … ។ តើហ្អែងចង់សាក បើដាក់ហើយ គឺនៅជាប់អស់មួយជីវិត»៕

To Top