ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃនគបាលខណ្ឌមានជ័យ សហការជាមួយ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន២៦នាក់ ដែលសុទ្ធតែជាពួកញៀន នឹងល្បែងបញ្ជល់មាន់ ខណៈពេលពួកគេកំពុងតែប្រមូលផ្តុំគ្នា ជល់មាន់ និងភ្នាល់ដាក់លុយ ប្រព្រឹត្តនៅចំណុចចំការពុទ្រា ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅក្នុងប្រត្តិបត្តិការបង្ក្រាប នៃល្បែងស៊ីសងខុសច្បាប់នោះ កម្លាំងសមត្ថកិច្ចនគរបាល ក៏បានដកហូតម៉ូតូ ចំនួន៣៩គ្រឿង, មាន់ជល់មួយចំនួន ព្រមទាំងវត្ថុតាង ពាក់ព័ន្ធមួយចំនួន ផ្សេងទៀតផងដែរ ។
បច្ចុប្បន្ននេះ, ជនសង្ស័យទាំង ២៦នាក់ ព្រមទាំងវត្ថុតាង ត្រូវបានបញ្ជូនកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ រស្មី អាកាស