ម៉ានីល ៖ លោកស្រី Sara Duterte-Carpio ជាកូនស្រីរបស់ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte និងដែលកំពុងឈរឈ្មោះ ជាអនុប្រធានាធិបតី ក្នុងការបោះឆ្នោតឆ្នាំ២០២២ បានបញ្ជាក់ កាលពីថ្ងៃអង្គារថា សម្ព័ន្ធភាពរបស់លោកស្រី ជាមួយបេក្ខជន ប្រធានាធិបតីលោក Ferdinand Marcos Jr. ដែលឥឡូវនេះ កំពុងដឹកនាំការបោះឆ្នោត ។
ដោយលើកឡើងជាលើកដំបូង ចាប់តាំងពីការដាក់ពាក្យសុំបេក្ខភាព របស់លោកស្រី កាលពីថ្ងៃសៅរ៍លោកស្រី Duterte-Carpio អាយុ ៤៣ ឆ្នាំ បានអំពាវនាវដល់ប្រជាជន ហ្វីលីពីន ឱ្យគាំទ្រការប្រជែងគ្នា។
នៅក្នុងការបង្ហោះវីដេអូ នៅលើហ្វេសប៊ុក លោកស្រី Duterte-Carpio បានលើកឡើងថា លោកស្រីមានទំនុកចិត្តថា ប្រជាជនហ្វីលីពីន នឹងជួយ និងគាំទ្រពួកគេរហូតដល់ការបោះឆ្នោត ត្រូវបានឈ្នះចំពេលមាន ការប្រកួតប្រជែង ។
លោកស្រីបាន បន្ដថា ការ គាំទ្រ ដ៏ លើសលប់ របស់ ប្រជាជន កំពុងធ្វើឱ្យលោកស្រីមាន ភាព រឹងមាំ ។ ចំណែក លោក Marcos អាយុ ៦៤ឆ្នាំ ជាកូនប្រុសតែមួយគត់ របស់អតីតប្រធានាធិបតីលោក Ferdinand Marcos បានបញ្ជាក់ពីសម្ព័ន្ធភាព របស់ពួកគេនៅក្នុង សេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយ ។
នៅក្នុងនោះដែរគណបក្ស របស់លោក Marcos បានអនុម័ត លោកស្រី Duterte-Carpio ភ្លាមៗបន្ទាប់ពីអភិបាលក្រុង Davao បានចុះឈ្មោះបេក្ខភាព របស់លោកស្រីកាលពីថ្ងៃសៅរ៍ ។
លោកស្រី Duterte-Carpio បានលើកឡើងថាការសម្រេចចិត្ត របស់លោកស្រី ក្នុងការចងសម្ព័ន្ធមិត្តជាមួយ Ferdinand Marcos Jr. មិនមែនមានន័យថា ធ្វើឱ្យខូចបេក្ខភាព នៃអ្នកប្រាថ្នាតំណែងនេះផ្សេង ទៀតនោះទេ ។
លោកស្រី បាន បញ្ជាក់ថា “គោលបំណង របស់យើង គឺមិនត្រឹមតែបន្ត តាមគំនិតផ្តួចផ្តើម របស់ប្រធានាធិបតីលោក Duterte ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីពង្រឹង កម្មវិធី របស់រដ្ឋបាល បន្ថែមទៀត “៕
ដោយ ឈូក បូរ៉ា