ភ្នំពេញ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២១នេះ បានប្រកាសសាលដីកា តម្កល់ទោ ទណ្ឌិតស្រីម្នាក់ ជាប់ពន្ធនាគារ កំណត់ ៥ឆ្នាំ ជាប់ពាក់ព័ន្ធនឹង កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុតនិងឈូសឆាយដីព្រៃ ដើម្បីធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួន ប្រព្រឹត្តឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពី ឆ្នាំ២០១៧។
លោកចៅក្រម សឹង បញ្ញវុឌ្ប បានថ្លែងអោយដឹងថា ទណ្ឌិតរូបនេះ មានឈ្មោះ ឡុង សាវេត ភេទ ស្រី អាយុ ៤៥ ឆ្នាំ មុខ ធ្វើចំការ។ ។
ទណ្ឌិត ឈ្មោះ ឡុង សាវេត ត្រូវបានជាប់ចោទពីបទ ” កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុតនិង ឈូសឆាយដីព្រៃ ដើម្បីធ្វើជាកម្មសិទ្ធិ” តាមមាត្រា ៦២ នៃច្បាប់ស្តីពីតំបន់ការពារ ធម្មជាតិ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែ មីនា ឆ្នាំ ២០១៧ នៅចំណុចទីតាំង ដែលគាត់បាន កាន់កាប់ដីរដ្ឋខុសច្បាប់ ខាងលើ៕ ដោយ រស្មី អាកាស