DAP News

ព័ត៌មានជាតិ

ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន ​ក្នុងឆ្នាំ២០២១​ មានចំនួនលើសពី ១១.១​ពាន់លានដុល្លារអាមេរិក

ភ្នំពេញ៖ យោងតាមទិន្នន័យតួលេខ របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិន ក្នុងឆ្នាំ២០២១មានទឹកប្រាក់សរុបប្រមាណជាង ១១.១៤៤ពាន់លានដុល្លារអាមេរិក មានកំណើន៣៧.២៨%បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ 

យោងតាមគេហទំព័រហ្វេសប៊ុកស្ថានទូតចិន ប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងនោះទំហំនៃការនាំចេញ ​របស់​កម្ពុជា ​ទៅកាន់ប្រទេស​ចិន​មានទឹកប្រាក់​ប្រមាណ ​១.៥១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក មានកំណើន​៣៩%បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ រីឯទំហំនៃការ​នាំ​ចូល​ពី​ចិនមកកាន់ប្រទេសកម្ពុជា ​មានទឹកប្រាក់ប្រមាណ​៩.៦៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក មានកំណើន​៣៧%បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕

To Top