កូឡាឡាំពួរ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសម៉ាឡេស៊ី បានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២១.០៧២នាក់ គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេស កើនដល់៣.០៤០.២៣៥នាក់ នេះបើយោងតាមក្រសួងសុខាភិបាល ។
ទិន្នន័យ ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ក្រសួង សុខាភិបាលបានដាក់ថា ករណីចំនួន៦៥ត្រូវបាននាំចូលដោយ ២១.០០៧នាក់គឺជាអ្នកឆ្លងជំងឺក្នុងស្រុក ។
ការស្លាប់ចំនួន១១នាក់បន្ថែមទៀត ត្រូវបានរាយការណ៍ ដែលនាំឱ្យចំនួនអ្នកស្លាប់កើនដល់៣២.១២៥នាក់ ។
ក្រសួងបានរាយការណ៍ ពីការជាសះស្បើយថ្មីចំនួន៥.៧២៤នាក់ដែលនាំឱ្យចំនួនសរុបនៃអ្នកជាសះស្បើយ និងចេញពីមន្ទីរពេទ្យកើន ដល់២.៨៨៥២.៤៣៧នាក់ ។
ក្នុងចំណោមករណីសកម្មចំនួន ១៥៥.៦៧៣នាក់កំពុងត្រូវបានដាក់ឲ្យនៅក្នុងការ ថែទាំដែលពឹងផ្អែកខ្លាំង ហើយ១០៩នាក់ នៃករណីទាំងនោះត្រូវការជំនួយ ការដកដង្ហើម ។
សូមបញ្ជាក់ថា ប្រទេសនេះ បានរាយការណ៍ថា មានវ៉ាក់សាំង ចំនួន១១៨.៨៧៥នាក់ ដែលត្រូវបានចាក់ កាលពីថ្ងៃអាទិត្យតែមួយថ្ងៃគត់ ហើយ៨០,៤ភាគរយ នៃចំនួនប្រជាជនបានទទួលយ៉ាងហោច ណាស់១ដូស និង៧៨,៨ភាគរយត្រូវបាន ចាក់វ៉ាក់សាំងពេញលេញ ហើយ៤០,៦ភាគរយ បានទទួលការចាក់ថ្នាំបង្ការ ដែលជាដូសជំរុញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា