ព័ត៌មានអន្តរជាតិ

Breaking: រដ្ឋមន្រ្តីការពារជាតិអង់គ្លេស អះអាងថា មិនឃើញមានប្រែប្រួល បន្ទាប់ពីការព្រមានពីអាវុធនុយក្លេអ៊ែរ របស់រុស្ស៊ី

Breaking: រដ្ឋមន្រ្តីការពារជាតិអង់គ្លេស អះអាងថា មិនឃើញមានប្រែប្រួល បន្ទាប់ពីការព្រមានពីអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​បារាំង AFP នៅមុននេះបន្តិច។

រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Ben Wallace បាននិយាយថា រដ្ឋាភិបាលចក្រភពអង់គ្លេស មិនបានឃើញការផ្លាស់ប្តូរអ្វីធំដុំ ចំពោះឥរិយាបថនុយក្លេអ៊ែររបស់រុស្ស៊ីទេ បើទោះបីជាប្រធានាធិបតី ពូទីន បានដាក់កងកម្លាំងយុទ្ធសាស្ត្ររបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក៏ដោយ ។

Wallace បានចោទប្រកាន់លោក Putin ពីការព្យាយាម “សាច់ដុំ” ជាមួយនឹងការលុកលុយរបស់គាត់លើអ៊ុយក្រែន៕

ប្រែសម្រួលដោយ៖ សយ សុភា

To Top