ព័ត៌មានជាតិ

ធនាគារជាតិ ដាក់ចេញគោលការណ៍រូបិយវត្ថុ ដើម្បីរក្សាស្ថិរភាពថ្លៃ និងលើកកម្ពស់ប្រសិទ្ធភាព​ នយោបាយរូបិយវត្ថុ

ភ្នំពេញ ៖ ធនាគារជាតិ នៃកម្ពុជា បានដាក់ចេញគោលការណ៍រូបិយវត្ថុមួយចំនួន ដើម្បីរួមចំណែករក្សាស្ថិរភាពថ្លៃ និងលើកកម្ពស់ប្រសិទ្ធភាព នយោបាយរូបិយវត្ថុ។

យោងតាមសេចក្ដីជូនដំណឹរបស់ ធនាគារជាតិនៃកម្ពុជា នាពេលថ្មីៗនេះ បានឲ្យដឹងថា ដើម្បីរួមចំណែករក្សា ស្ថិរភាពថ្លៃ និងលើកកម្ពស់ប្រសិទ្ធភាព នយោបាយរូបិយវត្ថុសម្រាប់គ្រាបន្ទាប់ គណៈកម្មាធិការ នយោបាយរូបិយវត្ថុបានសម្រេច លើជំហរនយោបាយរូបិយវត្ថុ ដូចជា ៖

១-បន្តរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀប នឹងដុល្លារអាមេរិក ដោយប្រើប្រាស់ឧបករណ៍ផ្សេងៗរួមទាំង ការធ្វើអន្តរាគមន៍ និងការបញ្ចេញសន្ទនីយភាពជាប្រាក់រៀល ។

២-រក្សាអត្រាការប្រាក់ដេញថ្លៃ នៃប្រតិបត្តិការផ្តល់សន្ទនីយភាព ដោយមានការធានា (LPCO) និងការផ្តល់សន្ទនីយភាពរយៈពេលខ្លី (MLF) ក្នុងកម្រិតសមស្រប។

៣-ផ្តល់សន្ទនីយភាពតាមយន្តការ LPCO ក្នុងបរិមាណដែលជួយ ដល់តម្រូវការប្រាក់រៀលរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

៤-បន្តរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ច ក្នុងអត្រា៧% ទាំងប្រាក់រៀល និងដុល្លារអាមេរិក។

៥-បន្តលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់ប្រាក់រៀល៕

To Top