សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ថា ប្រាក់អឺរ៉ូបានធ្លាក់ចុះ ដល់កម្រិតទាបសារជាថ្មី គិតក្នុងរយៈពេល២២ខែ ដែលតមៃ្លរបស់រូបិយបណ្ណនេះ ថ្លៃលើសប្រាក់ដុល្លារ ហើយបានធ្លាក់ចុះរយៈពេលជាច្រើនឆ្នាំ នៅលើប្រាក់យ៉េន ហ្វ្រង់ និងប្រាក់ស្វីស ខណៈដែលសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន បានជំរុញឱ្យតម្លៃទំនិញឡើងថ្លៃ និងបានបង្កឱ្យមានការភ័យខ្លាច នៃការភ្ញាក់ផ្អើលមិនឈប់ឈរ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់អឺរ៉ុបភាគច្រើន។
រូបិយប័ណ្ណជាធម្មតា បានធ្លាក់ចុះ ០,៦ភាគរយ មកត្រឹម១.០៨៦៤១ដុល្លារ នៅក្នុងពាណិជ្ជកម្មអាស៊ីដំបូង ដែលជាកម្រិតទាបបំផុត ចាប់តាំងពីខែឧសភា ឆ្នាំ២០២០ ។
វាបានធ្លាក់ចុះក្រោម១ហ្វ្រង់ ដែលឈានដល់០.៩៩៨២ជាលើកដំបូង ចាប់តាំងពីប្រទេសស្វីស បានដកការប្រើប្រាស់ ពីប្រាក់អឺរ៉ូរបស់ពួកគេ នៅក្នុងឆ្នាំ២០១៥ ។
អនាគតតម្លៃប្រេងដែលបានកើនឡើង ជាង២០ភាគរយ កាលពីសប្តាហ៍មុនបានហក់ឡើង ១០ភាគរយ ខណៈដែលសហរដ្ឋអាមេរិក និងអឺរ៉ុប កំពុងពិចារណាហាមឃាត់ការនាំចូលពីរុស្ស៊ី ។ តម្លៃឧស្ម័ននៅអឺរ៉ុបបានឡើង ដល់កំណត់ត្រាមួយរួចហើយ កាលពីថ្ងៃសុក្រ ។
អ្នកវិភាគ ANZ បានឲ្យដឹងនៅក្នុងកំណត់ត្រាមួយថា “នេះគឺជាដំណឹងអាក្រក់ណាស់ សម្រាប់កំណើនសកល ជាពិសេសអឺរ៉ុប ដោយសារការពឹងផ្អែករបស់ពួកគេ លើឧស្ម័នពីប្រទេសរុស្ស៊ី” ។
“សរុបជារួម វាជាការព្រួយបារម្ភមួយ ចំពោះការផ្គត់ផ្គង់ដ៏អាក្រក់មួយផ្សេងទៀត ដែលស្ថិតនៅលើផលប៉ះពាល់នៃ ជំងឺកូវីដ-១៩ ដែលបានអូសបន្លាយ ជាមួយនឹងផលវិបាក អតិផរណាយ៉ាងធ្ងន់ធ្ងរ ដែលផ្តល់ឱ្យធនាគារកណ្តាល ពិតជាគ្មានកន្លែងសម្រាប់ “ផ្តល់ឱកាសឱ្យរីកចម្រើនទៅមុខបាន” ។
ការប្រយុទ្ធគ្នាកាន់តែខ្លាំង កាលពីចុងសប្តាហ៍ ហើយការប៉ុនប៉ង ដើម្បីឈានដល់បទឈប់បាញ់គ្នា ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលជម្លៀសខ្លួន ចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធ ដោយយោធារុស្ស៊ី នោះហាក់បីដូចជាបរាជ័យ រហូតមកដល់ពេលនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា