ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អំពាវនាវឲ្យភាគី JCPOA ឲ្យធ្វើការសម្រេចចិត្ដ នយោបាយជាបន្ទាន់ ក្នុងកិច្ចរចាទីក្រុងវីយែន

តេអេរ៉ង់៖ អ្នកការទូតជាន់ខ្ពស់ អ៊ីរ៉ង់ ម្នាក់បានឲ្យដឹងថា វាគឺអាចធ្វើទៅបានដើម្បីធ្វើការសន្និដ្ឋាន ប្រកបដោយជោគជ័យ នៅក្នុងកិច្ចចរចានៅ ទីក្រុងវីយែន ស្តីពីការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ប្រសិនបើភាគីពាក់ព័ន្ធ ធ្វើការសម្រេចចិត្ត ខាងនយោបាយ ត្រឹមត្រូវភ្លាមៗ ដើម្បីដកទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។

លោក Mohammad Reza Ghaebi ប្រធានបេសកកម្ម អចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ចំពោះអង្គការអន្តរជាតិ នៅទីក្រុងវីយែន ត្រូវបានដកស្រង់សម្តី ដោយសារព័ត៌មាន Press TV ឲ្យដឹងថា ការសន្និដ្ឋាន ប្រកបដោយជោគជ័យ “គឺមិនហួសពេលនោះទេ ប្រសិនបើសហរដ្ឋអាមេរិក និងសមាជិកដទៃទៀតនៃ JCPOA (ផែនការសកម្មភាពទូលំទូលាយរួម) បង្ហាញជំនឿល្អក្នុងការចរចា និងធ្វើការសម្រេចចិត្តនយោបាយចាំបាច់ និងត្រឹមត្រូវ ដើម្បីលុបចោលទណ្ឌកម្ម ដ៏ឃោរឃៅ និងអមនុស្សធម៌ភ្លាមៗ ។

បេសកជនអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា របាយការណ៍ IAEA ជាច្រើនបានបង្ហាញពី “តម្លាភាពក្នុងកម្ម និងសកម្មភាពនុយក្លេអ៊ែរ របស់អ៊ីរ៉ង់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ។

ដោយដកស្រង់ ប្រភពព័ត៌មានជិតស្និទ្ធ ជាមួយអ្នកចរចាអ៊ីរ៉ង់នៅទីក្រុងវីយែន ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា កិច្ចចរចានុយក្លេអ៊ែរកំពុងរង់ចាំ សហរដ្ឋអាមេរិក ដើម្បីធ្វើ “ការសម្រេចចិត្តនយោបាយ” សម្រាប់ការសន្និដ្ឋាន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top