ព័ត៌មានអន្តរជាតិ

UPDATE: រុស្ស៊ី វាយប្រហារទីតាំងស្ដុកប្រេង របស់អ៊ុយក្រែន បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ

គៀវ៖ ប្រមុខរដ្ឋបាលយោធាក្នុងតំបន់ លោក Vitaliy Koval បាននិយាយថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី បានវាយប្រហារលើឃ្លាំងប្រេងមួយ នៅក្នុងតំបន់ Rivne ភាគពាយ័ព្យនៃប្រទេសអ៊ុយក្រែន។

លោក Koval បានសរសេរនៅលើបណ្ដាញ Telegram ឲ្យដឹងថា អ្នកជំនាញមកពីសេវារដ្ឋ សម្រាប់គ្រាអាសន្ន និងមន្ទីរពិសោធន៍គីមីកំពុងធ្វើការ លើទីតាំងនៃការផ្ទុះខាងលើនេះ។

មិនមានរបាយការណ៍ ស្តីពីការស្លាប់ និងរបួស ក្នុងការវាយប្រហារនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា កងកម្លាំងរុស្ស៊ី បានវាយប្រហារឃ្លាំងផ្ទុកឥន្ធនៈ ក្នុងប្រទេសអ៊ុយក្រែន នៅពេលអ៊ុយក្រែន ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top