ព័ត៌មានជាតិ

វេណេស៊ុយអេឡា ប្រាប់ឲ្យស៊ុយអែត បញ្ឈប់ការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ខ្លួន

ការ៉ាកាស ៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Felix Plasencia បានប្រាប់សមភាគីស៊ុយអែតលោកស្រី Ann Linde ឱ្យបញ្ឈប់ការជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសរបស់លោក បន្ទាប់ពីអ្នកការទូត បានរិះគន់ស្ថានភាព នៅក្នុងប្រទេស។

លោក Plasencia បានបង្ហោះនៅលើគណនី Twitter របស់លោកថា “លោកស្រី @AnnLinde ឈប់ជ្រៀតជ្រែកក្នុងនយោបាយផ្ទៃក្នុងរបស់ប្រទេសខ្ញុំ ពីសាធារណរដ្ឋបូលីវ៉ារី នៃ ប្រទេសវ៉េណេស៊ុយអេឡា យើងបដិសេធ ការអត្ថាធិប្បាយ ដែលគ្មានមូលដ្ឋាន របស់រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រស៊ុយអែត” ។

មន្ត្រីរូបនេះ កំពុងឆ្លើយតប ទៅនឹងការបោះពុម្ពផ្សាយដោយ លោកស្រី Linde កាលពីថ្ងៃទី២៤ ខែមីនា ដែលលោកស្រី អះអាងថា បានទាក់ទងជា មួយមេដឹក នាំបក្ស ប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido ហើយបានអំពាវនាវឱ្យមាន “ការចរចាយ៉ាងឆាប់រហ័សមួយ” ។

លោក Plasencia បានលើកឡើងថា “យើងសោកស្តាយ ចំពោះការបង្កហេតុនេះ ដោយរដ្ឋាភិបាលស៊ុយអែត ដែលមិនអើពើ លទ្ធិប្រជាធិបតេយ្យ និងអធិបតេយ្យភាពរបស់យើង” ដោយកត់សម្គាល់ថា “គ្មាននរណាម្នាក់នឹងអាចបង្វែរ ប្រទេសវេណេស៊ុយអេឡា ពីផ្លូវដែលបានកំណត់ នៃការអភិវឌ្ឍន៍ និងសុខុមាលភាពដ៏ទូលំទូលាយ របស់ខ្លួនបាននោះទេ” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top