បរទេស៖ យោធារបស់កោះតៃវ៉ាន់បានបោះពុម្ពសៀវភៅណែនាំមួយ កាលពីថ្ងៃអង្គារ ផ្តល់ដំបូន្មានដល់ជនស៊ីវិលអំពីរបៀបរៀបចំខ្លួនសម្រាប់ការលុកលុយរបស់ចិនដែលមានសក្តានុពល (ដែលអាចកើតឡើង) រួមទាំងកន្លែងដែលត្រូវស្វែងរកជម្រកពីគ្រាប់បែក និងរបៀបស្តុកទុកការផ្គត់ផ្គង់គ្រាអាសន្ន។
យោងតាមសារព័ត៌មាន France24 ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា បក្សកុម្មុយនិស្តចិនមិនដែលគ្រប់គ្រងកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងនោះទេ ប៉ុន្តែខ្លួននៅតែចាត់ទុកកោះនេះជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាថា នឹងរឹបអូសយកកោះនេះនៅថ្ងៃណាមួយដោយកម្លាំងប្រសិនបើចាំបាច់។
ការគម្រាមកំហែងទាំងនោះបានប្រែក្លាយកាន់តែអាក្រក់ឡើងក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Xi Jinping ដែលជាមេដឹកនាំផ្តាច់ការបំផុតរបស់ប្រទេសចិនក្នុងមួយជំនាន់។ ចំណែកឯការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននាពេលថ្មីៗនេះ ក៏បានបង្កើនការភ័យខ្លាចថា ចិនអាចនឹងមានថ្ងៃណាមួយអាចធ្វើតាមការគំរាមកំហែងក្នុងការបញ្ចូលជាឧបសម្ព័ន្ធប្រទេសជិតខាងតូចជាងរបស់ខ្លួន។
សៀវភៅណែនាំដែលមាន ២៨ទំព័រ មានព័ត៌មានដែល “សាធារណជនទូទៅអាចប្រើជាគោលការណ៍ណែនាំឆ្លើយតបគ្រាអាសន្នក្នុងវិបត្តិយោធា ឬគ្រោះមហន្តរាយធម្មជាតិ” នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកោះតៃវ៉ាន់ Sun Li-fang បាននិយាយក្នុងអំឡុងការណែនាំក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធឺណិត៕ប្រែសម្រួលៈ ណៃ តុលា