ព័ត៌មានអន្តរជាតិ

លោក បៃដិន ជំរុញឱ្យកូរ៉េខាងជើង កែកំហុសជាប្រវត្តិសាស្ត្រ នៃការចាប់ពង្រត់ ជនជាតិជប៉ុន

តូក្យូ ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានជំរុញឱ្យកូរ៉េខាងជើង កែតម្រូវ “កំហុសជាប្រវត្តិសាស្ត្រ” នៃការចាប់ពង្រត់ជនជាតិជប៉ុន កាលពីអតីតកាលរបស់ខ្លួន ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០ និងពន្យល់ឱ្យបានពេញលេញ អំពីស្ថានភាព នៃអ្នក ដែលមិនទាន់ស្លាប់បាត់បង់ជីវិត។

នៅក្នុងកិច្ចប្រជុំនៅទីក្រុងតូក្យូ ជាមួយក្រុមគ្រួសារជនជាតិជប៉ុន ដែលត្រូវបានចាប់ពង្រត់ ដោយភ្នាក់ងារកូរ៉េខាងជើង លោក បៃដិន បានសម្តែងការរំលែកទុក្ខ របស់លោក និង “បានអំពាវនាវឱ្យកូរ៉េខាងជើង កែតម្រូវកំហុស ជាប្រវត្តិសាស្ត្រនេះ និងផ្តល់គណនេយ្យ ពេញលេញ នៃជនជាតិជប៉ុនទាំង ១២នាក់ដែលបន្តបាត់ខ្លួន”។

លោក បៃដិន បានជួបជាមួយក្រុមគ្រួសារ “ដើម្បីបង្ហាញពីសាមគ្គីភាព ជាមួយជនរងគ្រោះ” និងផ្តល់ការគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង របស់នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ក្នុងការ “ដោះស្រាយបញ្ហាដ៏ឈឺចាប់នេះ”។

លោក Takuya Yokota អាយុ ៥៣ ឆ្នាំ ជាប្រធានក្រុមគ្រួសារជនរងគ្រោះ បានប្រាប់សន្និសីទសារព័ត៌មានថា កិច្ចប្រជុំរបស់ពួកគេជាមួយលោក បៃដិន ខ្លួនឯងអាច “ដាក់សម្ពាធខ្លាំងលើកូរ៉េខាងជើង” ហើយបានស្នើឱ្យលោក Kishida ដឹកនាំក្នុងការដោះស្រាយបញ្ហានេះ។

បងស្រីរបស់ Yokota គឺ Megumi ត្រូវបានគេចាប់ពង្រត់តាមផ្លូវពីសាលារៀននៅឆ្នាំ១៩៧៧ នៅអាយុ ១៣ឆ្នាំ។ ម្តាយរបស់ Megumi ឈ្មោះ Sakie Yokota អាយុ ៨៦ឆ្នាំបានលើកឡើងថា លោក បៃដិន បានលុតជង្គង់ឱបនាងនៅពេលនាងកំពុងអង្គុយ។

លោកស្រី បានដកស្រង់សម្តី លោកបៃដិន ដោយលើកឡើងថា លោក យល់យ៉ាងច្បាស់ពីអារម្មណ៍ របស់ក្រុមគ្រួសារ អ្នកចាប់ពង្រត់ ព្រោះ កូន ពីរ នាក់ របស់ លោកក៏បានស្លាប់ដែរ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top