ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បង្ហាញមោទកភាព ដែលផ្លែឈើស្រស់ របស់កម្ពុជា បានដាក់លក់លើ ទីផ្សារអន្តរជាតិ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោក បានសម្ដែងមោទកភាព ដែលផ្លែឈើស្រស់ៗរបស់កម្ពុជា ត្រូវបានដាក់លក់លើទីផ្សារអន្តរជាតិ តាមរយៈសមត្ថភាពទំនិញ គុណភាពស្តង់ដារសុវត្ថិភាព ដែលទទួលស្គាល់ ពីឆាតអន្តរជាតិ ផ្អែកទៅលើបម្រើ តម្រូវការទីផ្សារពិភពលោក ហើយក៏ជាផ្នែកមួយដែលចូលរួម ចំណែកលើកស្ទួយកិត្យានុភាពលើឆាតអន្តរជាតិ ដោយមានពាក្យស្លាកថា ’’ផលិតនៅកម្ពុជា ឬ Made in Cambodia’’ ។

ក្នុងពិធីសម្ពោធរោងចក្រ វេចខ្ចប់កែច្នៃផលិតផល ផ្លែឈើស្រស់ របស់ក្រុមហ៊ុន Hyundai Mao Legacy នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថាលើសពីនេះក្រុមហ៊ុន បានចូលរួមចំណែកយ៉ាងសំខាន់ សម្រាប់សហការជាមួយដៃគូ ដែលធ្វើរាជរដ្ឋាភិបាល ជំរុញអោយមានការអភិវឌ្ឍន៍ លើវិស័យកសិឧស្សាហ៍កម្ម ដើម្បីពង្រីកបង្កើន និងលើកតម្តើន ជីវភាពរស់នៅ ប្រជាជនអោយមានការរីកចម្រើន លើការដំដុះដំណាំផ្លែឈើស្រស់ៗ ក្នុងកម្ពុជា ជាពិសេសវិស័យឧស្សាហកម្ម គឺមានការកើនឡើងខ្ពស់ ដែលជាតម្រូវការទីផ្សារអន្តរជាតិ ព្រមទាំងកើនឡើង លើវិស័យវិនិយោគ វិស័យឧស្សាហ៍កម្ម និងអរគុណដល់ការខិតខំប្រឹងប្រែង របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រសួងកសិកម្ម ដែលបានចូលរួមខិតខំជំរុញទៅក្នុងវិស័យគោលនយោបាយរបស់រាជរដ្ឋាភិបាល បានពង្រីកវិស័យកសិកម្ម និងជ្រុយមួយទៀត គឺកសិឧស្សាហ៍កម្ម មានអត្ថប្រយោជន៍ជាច្រើន ទាំងការបង្កើតការងារ ទាំងការធនធាននូវតម្លៃជាមួយនិងផលិតផលរបស់យើង សម្រាប់ជួយដល់កសិករ ។

ចំណែកលោក Park Heung-Kyeoug ឯកអគ្គរដ្ឋទូត នៃសាធារណ:រដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា មានប្រសាសន៍ អំពីការរំពឹងទុកថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ អាចនិងអភិវឌ្ឍន៍ជាក់ស្តែងលើវិស័យសេដ្ឋកិច្ច ក្នុងនោះ ក្រុមហ៊ុន Hyundai Mao Legacy Co,Ltd គឺជាក្រុមហ៊ុនដែលបានបង្កើតឡើង ដោយចុះកិច្ចព្រមព្រៀងរវាងប្រទេសកូរ៉េ និងប្រទេសកម្ពុជា ដែលមានគោលដៅប្រើប្រាស់ គឺការដាក់ទុនទីផ្សារ សេដ្ឋកិច្ចរបស់កូរ៉េមកផ្សាភ្ជាប់ ជាមួយទីផ្សារកម្ពុជា តំណាងអោយកសិផលកម្ពុជា មានបំណងនាំផលិតផលទាំងនោះចេញទៅ តាមបណ្តាលប្រទេស ជាច្រើនក្នុងពិភពលោក ។ ជាងនេះទៅទៀត ផ្លែឈើស្រស់(ផ្លែស្វាយរសជាតិផ្អែមល្អ) និងអាចមានប្រជាប្រិយភាពយ៉ាងខ្លាំងពីប្រជាពលរដ្ឋកូរ៉េ ហើយក៏អាចចូលរូមចំណែក ជួយសម្រួលដល់ជីវភាពប្រជាជនកម្ពុជាបានច្រើន។
បើតាមរបាយការណ៍របស់លោក ងិន ឆាយ ប្រតិភូ រាជរដ្ឋាភិបាល កម្ពុជា ទទួល បន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថាកម្ពុជាអាចប្រមូល បានផ្លែស្វាយប្រមាណជា៤លានតោន ក្នុងមួយឆ្នាំលើផ្ទៃដាំដុះប្រមាណជា១០ម៉ឺនហិកតា ។ របាយការណ៍របស់ក្រសួងកសិកម្ម បានបញ្ជាក់ថា នៅឆ្នាំ២០១៩ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ជិត៦ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម ថៃ សិង្ហបុរី បារាំង រុស្ស៊ី និងចិន។ តាមការគ្រោងទុក បន្ទាប់ពីអាចនាំចេញផ្លែស្វាយ ទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយនោះ នៅឆ្នាំ២០២០នេះ កម្ពុជាក៏នឹងចុះកិច្ចព្រមព្រៀង នាំចេញផ្លែស្វាយជាផ្លូវការ ទៅកាន់ប្រទេសចិន ដែលជាទីផ្សារដ៏ធំ សម្រាប់កម្ពុជាផងដែ ។

លោក ម៉ៅ គន្ធពិសី តំណាង ក្រុមហ៊ុន Hyundai Mao Legacy Co.Ltd បានជម្រាបថា ក្រុមហ៊ុន នេះបង្កើតចេញពីការ ទំនាក់ទំនងការទូត ពាណិជ្ជកម្មកម្ពុជា រវាងសាធារណៈរដ្ឋកូរ៉េ សម្រាប់ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរសម្រេចបានជាច្រើនហើយទំនិញដែលកម្ពុជា នាំចេញទៅកាន់សាធារណៈរដ្ឋកូរ៉េ មានដូចជា សំលៀកបំពាក់ ស្បែក ជើង កាបូប និងផលិតផលកសិកម្ម ( ពោត ដំណាប់ស្វាយ ផ្សិត គ្រាប់សណ្តែត ដូងប្រេង គ្រាប់ស្វាយចន្ធី ម្រេច និងស្ករត្នោតផងដែរ)៕

To Top