បរទេស៖ មេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ុយក្រែនលោក Dmitry Marchenki កាលពីថ្ងៃពុធម្សិលមិញនេះ ជាមួយនឹងសារព័ត៌មានអាមេរិក Krym.Realii ថាអ៊ុយក្រែនគួរតែធ្វើការកំណត់យកគោលដៅ ស្ពានឆ្លង កាត់សមុទ្រ Kerch ដែលតភ្ជាប់រវាងតំបន់ Crimea ទៅកាន់ទឹកដីប្រទេសរុស្សីឆាប់ បំផុតតាមដែលអាចធ្វើទៅបាន។
លោកបន្តថា៖ស្ពា Kerch គឺជាគោលដៅធំបំផុតរបស់ យើងទោះបីជាវាគឺជាស្ពានដែលមាន ប្រវែងវែងបំផុត របស់អឺរ៉ុប និងទើបតែបើកឲ្យដំនើរការកាលពីឆ្នាំ២០១៨កន្លងមកនេះក្តី។
លោកបញ្ជាក់ទៀតថា៖ដោយសារតែវាគឺជាផ្លូវ ដ៏ចាំបាច់ក្នុងការបញ្ជូនអាវុធបម្រុងនានាដូចនេះ យើងត្រូវតែ កាត់ផ្តាច់វាចោល។ នៅពេលដែលវាត្រូវបានដាច់ជាស្ថាពិរហើយនោះរុស្សី នឹងចាប់ផ្តើមភ័យព្រួយហើយ
ជឿខ្ញុំចុះថាយន្តហោះ ទាំងឡាយដែលធ្លាប់តែហោះជាមួយនឹងទង់របស់រុស្សី នឹងប្រែមកជាយន្តហោះដែល ហោះដោយទង់របស់អ៊ុយក្រែន ជំនួសវិញជាមិនខាន។
រំលឹកដែរថាមុននេះ មួយថ្ងៃលោកប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសផ្តល៉ជំនួយជាយោធា ដល់អ៊ុយក្រែនក្នុងទំហំ ប្រមាណជា១ពាន់លានដុល្លារ បន្ថែមទៀតដែលមានរួមទាំងមីស៊ីល ប្រឆាំងនាវាគ្រាប់រ៉ូក្កែត ចំងាយឆ្ងាតនិងអាវុធ ជាច្រើនប្រភេទទៀត៕
ប្រែសម្រួល៖ស៊ុនលី