ព័ត៌មានជាតិ

កម្ពុជា-ថៃ ប្ដេជ្ញា​លេីក​កម្ពស់​ភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និង យូរអង្វែង

ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ លោក ប្រាវីត​ វង្ស​សុវណ្ណ ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ថៃ បានបង្ហាញនូវការ ប្តេជ្ញាគាំទ្រចំពោះកម្ពុជា ធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ សំដៅលើកកម្ពស់ទំនាក់ទំនង រវាងកម្ពុជា-ថៃ ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា កម្ពុជា ស្វាគមន៍ចំពោះគណៈប្រតិភូក្រសួងការពារប្រទេសថៃ ដែលបានអញ្ជើញមកចូលរួមប្រជុំផ្ទាល់ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន។

សម្ដេចបញ្ជាក់ថា “ក្រសួងការពារប្រទេសថៃ ប្តេជ្ញាគាំទ្រចំពោះកម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ សំដៅលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ថៃ ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព ជាបងប្អូន និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងនយោបាយសន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌”។

សូមរំលឹកថា កម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន, កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ៕

To Top