បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថា ប្រទេសអ៊ីរ៉ង់ បានដាក់លិខិតស្នើសុំ ចូលរួមជាសមាជិក នៃក្រុមប្រទេស BRICS ជាផ្លូវការហើយ បន្ទាប់ពីវត្តមានចូលរួម របស់លោកប្រធានាធិបតីអ៊ីរ៉ង់ នៅក្នុងកិច្ចប្រជុំនេះ កាលពីសប្តាហ៍មុន។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានលើកឡើង នៅក្នុងថ្ងៃជាមួយគ្នានោះដែរថា៖ ក្នុងពេលដែល BRICS មិនទាន់បានក្លាយទៅជាប្លុក នៃសន្ធិសញ្ញា ក្តីប៉ុន្តែវាត្រូវបានគេមើលឃើញថា ជាយន្តការដ៏មានប្រសិទ្ធភាព និងទូលំទូលាយមួយ ហើយអ៊ីរ៉ង់បានត្រៀមខ្លួនរួចទៅហើយ ក្នុងការពិភាក្សានិងប្រឹក្សាគ្នា ជាបន្តបន្ទាប់ទៅលើកិច្ចការងារ ក្លាយខ្លួន ជាសមាជិកថ្មីម្នាក់។
ក្រៅពីនោះផងដែរ ប្រទេសអាហ្សង៊ទីន ក៏ត្រូវបានគេដឹងដែរថា បានដាក់ពាក្យស្នើសុំ ចូលរួមជាមួយនឹង BRICS ផងដែរ។ប្រធានាធិបតី Alberto Fernandez កាលពីថ្ងៃសុក្រ បានធ្វើការប្រកាស អំពីកិច្ចការងារនេះ និងព្រមទាំងបានលើក ឡើងនូវបញ្ហាមួយចំនួន ចំពោះមុខ ដើម្បីដោះស្រាយ ជាមួយនឹង BRICS ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
