ព័ត៌មានអន្តរជាតិ

Update: ប្រធានាធិបតីអ៊ុយក្រែន ជំរុញឱ្យមានវិស័យការពារជាតិ ជំនួយហិរញ្ញវត្ថុបន្ថែមទៀត នៅក្នុងកិច្ចប្រជុំកំពូលណាតូ

" "

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានថ្លែងទៅកាន់កិច្ចប្រជុំកំពូលរបស់ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) តាមរយៈតំណភ្ជាប់វីដេអូ ដោយជំរុញឱ្យមានការជួយ លើវិស័យការពារជាតិ និងហិរញ្ញវត្ថុបន្ថែមទៀត សម្រាប់អ៊ុយក្រែន។

នៅក្នុងសុន្ទរកថារបស់លោក Zelensky បានលើកឡើងថា អ៊ុយក្រែន ត្រូវការប្រព័ន្ធមីស៊ីល និងការពារដែនអាកាសទំនើប ដើម្បីការពារទីក្រុងរបស់ខ្លួន និងកាំភ្លើងធំដើម្បីទប់ទល់នឹង រុស្ស៊ីនៅលើសមរភូមិ។

" "

លោក Zelensky បានបន្ដថា ការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់អ៊ុយក្រែន គឺមិនសំខាន់ជាងជំនួយ ដែលមានអាវុធនោះទេ ដោយកត់សម្គាល់ថា ប្រទេសរបស់លោកត្រូវការជិត ៥ពាន់លានដុល្លារអាមេរិក ក្នុងមួយខែសម្រាប់ការពារ។

" "

មេដឹកនាំអ៊ុយក្រែន ក៏បានអំពាវនាវឲ្យ ប្រទេសសមាជិកណាតូ បន្តដាក់ទណ្ឌកម្មលើរុស្ស៊ី និងផ្តល់ការធានាសន្តិសុខ ដល់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Zelensky បានសង្កត់ធ្ងន់ថា “យើងត្រូវការការធានាសុវត្ថិភាព ហើយអ្នកត្រូវតែស្វែងរកកន្លែងសម្រាប់អ៊ុយក្រែន នៅក្នុងកន្លែងសន្តិសុខរួម” ។ កិច្ចប្រជុំកំពូលរបស់អង្គការណាតូ រយៈពេលបីថ្ងៃបានចាប់ផ្ដើម នៅទីក្រុងម៉ាឌ្រីដ នៃប្រទេសអេស្ប៉ាញ នៅថ្ងៃទី២៨ ខែមិថុនា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top