ព័ត៌មានអន្តរជាតិ

ក្រោយផ្ទុះការតវ៉ាទ្រង់ទ្រាយធំ លោក បៃដិន គាំទ្រដំណោះស្រាយរដ្ឋពីរ ដោយសន្យាផ្តល់ជំនួយដល់ប៉ាឡេស្ទីន

រ៉ាម៉ាឡា៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសម្តែងការគាំទ្រ ចំពោះដំណោះស្រាយ រដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលបានពង្រឹង ហើយបានប្តេជ្ញាផ្តល់ជំនួយ ៣០០លានដុល្លារអាមេរិក ដល់ប៉ាឡេស្ទីនក្នុងអំឡុងពេល ស្នាក់នៅរយៈពេលខ្លីនៅទីក្រុងរ៉ាម៉ាឡា ភាគខាងលិចកាលពីថ្ងៃសុក្រ ដែលជាផ្នែកមួយនៃ ដំណើរទស្សនកិច្ចការទូត លើកដំបូងរបស់លោកនៅមជ្ឈិមបូព៌ា។

លោក បៃដិន បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas នៅទីក្រុង West Bank ភាគខាងត្បូងនៃទីក្រុង Bethlehem ថា “ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក ការប្តេជ្ញាចិត្តរបស់ខ្ញុំ ចំពោះគោលដៅនៃដំណោះស្រាយ រដ្ឋពីរមិនផ្លាស់ប្តូរនោះទេ” ។

លោកបានកត់សម្គាល់ថា “គោលដៅនៃរដ្ឋទាំងពីរ ហាក់ដូចជានៅឆ្ងាយ ខណៈពេលដែលភាព មិនសមរម្យដូចជាការរឹតបន្តឹងលើចលនា និងការធ្វើដំណើរ ឬការព្រួយបារម្ភប្រចាំថ្ងៃអំពី សុវត្ថិភាពរបស់កូនអ្នកគឺពិតប្រាកដ ហើយនោះជាភាពបន្ទាន់” ។

មុនពេលចាកចេញ ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នៅពេលរសៀល លោក បៃដិន ត្រូវបានទទួលដោយលោក Abbas នៅវិមានប្រធានាធិបតី របស់លោកនៅទីក្រុង Bethlehem នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទាក់ទងនឹងស្ថានភាព នៅទីក្រុងហ្សេរុយសាឡឹម លោក បៃដិន បានលើកឡើងថា ទីក្រុងនេះ គឺជាចំណុចកណ្តាលនៃ “ចក្ខុវិស័យជាតិ” ទាំងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដោយហ្ស៊កដានីនៅតែបន្តបម្រើជា អ្នកថែរក្សាទីកន្លែងបរិសុទ្ធរបស់ខ្លួន។

លោក បៃដិន បានប្រាប់សន្និសីទសារព័ត៌មានថា អាមេរិកនឹងផ្តល់ថវិកាចំនួន ២០០លានដុល្លារ ដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) សម្រាប់តួនាទីដ៏សំខាន់ របស់ខ្លួននៅក្នុងតំបន់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top