បរទេស ៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសរុស្សី លោក Sergey Lavrov បានធ្វើការពិភាក្សាគ្នា តាមទូរស័ព្ទជាមួយ នឹងរដ្ឋមន្ត្រីក្រសួង ការបរទេសអាមេរិក លោក Antony Blinken តបតាមការអញ្ជើញ របស់រដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន។
ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយក្រសួងការបរទេស បានឲ្យដឹងដែរថា នេះបានក្លាយទៅជាកិច្ចសន្ទនាគ្នា ជាលើកដំបូងរវាងមន្ត្រីជាន់ខ្ពស់ នៃប្រទេសទាំងពីរ ចាប់តាំងតែពីពេល ដែលរុស្ស៊ី បានបើកប្រតិបត្តិការ ពិសេសផ្នែកយោធា នៅក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ។
ប្រភពដដែលបានបន្តទៀតថា ក្រៅតែពីបញ្ហាជម្លោះហើយនោះ ភាគីទាំងពីរក៏បានពិភាក្សាគ្នា អំពិបញ្ហានៃការនាំចេញគ្រាប់ធញ្ញជាតិ ដែលត្រូវបានចុះកិច្ចព្រមព្រៀងគ្នា កាលពីសប្តាហ៍មុននៅក្នុងប្រទេសតួកគី នោះផងដែរ និងជាពិសេសចុងក្រោយ
គឺជាលទ្ធភាពនៃដោះដូរអ្នកទោស រវាងប្រទេសទាំងពីរ៕
ប្រែសម្រួល៖ស៊ុនលី