បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសឥណ្ឌា មានបំណង ក្នុងការបង្កើនពាណិជ្ជកម្ម ឲ្យបានទៅដល់ទ្វេដង ជាមួយនឹងប្រទេសរុស្សី ទោះបីជាមានការហាមប្រាមជា ច្រើនពីសំណាក់បណ្តាប្រទេស នៅលោកខាងលិចក្តី។
នៅក្នុងឯកសារ ដែលត្រូវបានចេញផ្សាយ ដោយ The Indian Express បានសរសេរថា៖ នាយករដ្ឋមន្ត្រី កិច្ចការងារ ពាណិជ្ជកម្ម បានធ្វើការលើឡើង អំពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រគំនិតផ្តួចផ្តើមនានា ដែលនឹងជួយធ្វើឲ្យការនាំចេញ និង ការធ្វើអាជីវកម្ម កាន់តែមានកំណើនឡើង រវាងភាគីរុស្សីនិងឥណ្ឌា នាពេលអនាគត។
ប្រភពដដែលក៏បានបញ្ជាក់ដែរថា អាជ្ញាធរឥណ្ឌា ជឿជាក់ថាការប្រើប្រាស់រូបិយវត្ថុឥណ្ឌា រូពី Rupee នឹងអាចក្លាយជាឧបករណ៍ ជម្រុញ ទំនាក់ទំនងពាណិជ្ជកម្មនេះ និងយកប្រើប្រាស់ជាគោលតែម្តង ហើយជាក់ស្តែង កាលពីខែកញ្ញាកន្លងមក ធនាគារដ៏ធំរបស់ រដ្ឋឥណ្ឌាក៏បាន បង្ហាញជំហគាំទ្រ ទៅនឹងផែនការនេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី