ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការព្យាករណ៍ថា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃ ១០ ខែកុម្ភៈឆ្នាំ ២០២០នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាប ភាគឦសាន សីតុណ្ហភាពនឹងចុះត្រជាក់ ដល់១៧អង្សាសេ។
តាមរយៈការតាមដានស្ថានភាព អាកាសធាតុ ក្រសួងធនធានទឹក សង្កេតឃើញថា៖ ចាប់ពី៤ ដល់ថ្ងៃ១០ ខែកុម្ភៈជ្រលងសម្ពាធខ្ពស់រំកិល គ្រប់ដណ្ដប់លើកម្ពុជា ស្ថានភាពបែបនេះ ធ្វើឲ្យ៖
- តំបន់ជួរភ្នំដងរែកនិងខ្ពង់រាបភាឦសាន
- នៅថ្ងៃ៤-៨ ខែកុម្ភៈធាតុអាកាសត្រជាក់នៅពេលព្រឹក
- សីតុណ្ហភាពអប្បបរមាមាន១៧-២១ °C
- សីតុណ្ហភាពអតិបរមាមាន២៩-៣២ °C។
- តំបន់វាលទំនាប
- សីតុណ្ហភាពអប្បបរមាមាន២០-២៣ °C
- សីតុណ្ហភាពអតិបរមាមាន៣១-៣៣°C ។
*-តំបន់មាត់សមុទ្រ - សីតុណ្ហភាពអប្បបរមាមាន២២-២៤ °C
- សីតុណ្ហភាពអតិបរមាមាន ៣១-៣៣ °C។
ក្នុងនោះនៅថ្ងៃ៨-១០ ខែកុម្ភៈផ្នែកមួយចំនួន នៃបណ្តាវាលទំនាប ភាគខាងក្រោម និងខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយ ទៅមធ្យមផងដែរ៕