គៀវ៖ យោធាអ៊ុយក្រែនបានឲ្យដឹង នៅក្នុងការអាប់ដេតនៅថ្ងៃចន្ទនេះថា កងកម្លាំងរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន បានបាត់បង់សម្ភារៈយោធាយ៉ាងច្រើន ក្នុងរយៈពេល ២៤ម៉ោង ខណៈដែលទីក្រុងម៉ូស្គូបង្កើនការពង្រឹង ដើម្បីត្រៀមសម្រាប់ការវាយលុក របស់អ៊ុយក្រែនដែលអាចកើតមាន។
អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយនៅព្រឹកថ្ងៃចន្ទថា រថក្រោះ ១១ គ្រឿង រថពាសដែក ១៧ គ្រឿង និងឧទ្ធម្ភាគចក្រ ៣ គ្រឿងដែលជាកម្មសិទ្ធិរបស់កងកម្លាំង ប្រដាប់អាវុធរបស់រុស្ស៊ី ត្រូវបានបំផ្លាញកាលពីថ្ងៃមុន ។
នៅក្នុងការអាប់ដេតប្រចាំថ្ងៃរបស់ខ្លួន អ៊ុយក្រែនក៏បានឲ្យដឹងផងដែរថា រុស្ស៊ីបានបាត់បង់ប្រព័ន្ធកាំភ្លើងធំចំនួនបួន ប្រព័ន្ធរ៉ុក្កែតបាញ់ច្រើនចំនួនបី និងយន្ដហោះដ្រូន UAV យុទ្ធសាស្ត្រប្រតិបត្តិការចំនួន៧។ ប្រភពក៏បានឲ្យដឹងថា បុគ្គលិកយោធារុស្ស៊ីចំនួន ៥៩០ នាក់ បានបាត់បង់ជីវិតដែលនាំឱ្យចំនួនសរុប ត្រូវបានសម្លាប់ដល់ ១១១,៧៦០នាក់ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ។
យោធាអ៊ុយក្រែន បានរាយការណ៍ថា “ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ កងទ័ពអាកាសអ៊ុយក្រែន បានបើកការវាយប្រហារតាមអាកាសចំនួន ១៧ ដងលើការប្រមូលផ្តុំកងទ័ពសត្រូវ និងការវាយប្រហារ តាមអាកាសចំនួន ៣ ដងប្រឆាំងនឹងប្រព័ន្ធមីស៊ីល ប្រឆាំងយន្តហោះរបស់រុស្ស៊ី”៕ ប្រែសម្រួល ឈូក បូរ៉ា