ព័ត៌មានជាតិ

៧ថ្ងៃ នៃខែមករា កម្ពុជា ទទួលបានភ្ញៀវទេសចរជិត ៤៦ម៉ឺននាក់ ក្នុងនោះព្រះសីហនុច្រើនជាងគេ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២-៨ ខែមករា ឆ្នាំ​២០២៣ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវសរុបចំនួន ៤៥៩.៤០៩នាក់ ក្នុងនោះភ្ញៀវជាតិ ៤១៥.៧៩៣នាក់ និងភ្ញៀវបរទេស ៤៣.៦១៦នាក់ ។

យោងតាមហ្វេសប៊ុក ក្រសួងទេសចរណ៍ នៅថ្ងៃទី១០ មករា បានឲ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ២២៥.៦៥៩នាក់, ខេត្តសៀមរាប ៤៧.០៧០នាក់, រាជធានីភ្នំពេញ ៤១.៦៤៦នាក់, ខេត្តកំពត ៣០.៤០៨នាក់, ខេត្តកំពង់ចាម ១៦.២១៣នាក់ និងខេត្តបាត់ដំបង ១៦.១៥៣នាក់។

ចំនួនភ្ញៀវទេសចរប្រមាណជាង ៤៥ម៉ឺននាក់ សម្រាប់សប្តាហ៍ដំបូង នៃឆ្នាំ២០២៣នេះ អាចចាត់ទុកថា ជាការចាប់ផ្តើមដ៏ល្អនៃចរន្តភ្ញៀវទេសចរផ្ទៃក្នុង សម្រាប់ឆ្នាំថ្មីនេះ ខណៈដែលអំឡុងពេលឆ្លងឆ្នាំសាកល កន្លងមកមានភ្ញៀវប្រមាណ​២.០២លាននាក់ បានដើរកម្សាន្តទូទាំងប្រទេស ៕

To Top