ព័ត៌មានជាតិ

លោក នេត សាវឿននៅតែឲ្យគ្រប់ អភិបាលរាជធានី-ខេត្ត បន្ដពង្រឹងច្បាប់ចរាចរណ៍ ផ្លូវគោក

ភ្នំពេញ៖នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុ គណៈកម្មការទី២ នៃ គ.ស.ច.គ បានធ្វើការណែនាំទៅដល់អភិបាល រាជធានី-ខេត្ត ទាំងអស់ត្រូវបន្ដចូលរួមពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅកម្ពុជា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅឆ្នាំ២០២០។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ សកម្មភាពការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពី ចរាចរផ្លូវគោក ឆ្នាំ២០២០ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ នេត សាវឿន សង្ឃឹមថា ឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនឹងកាត់បន្ថយក្រោយពីគ្រប់ភាគីពាក់ព័ន្ធ អនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍។ 

ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនាយឧត្តមសេនីយ៍បានផ្ដាំផ្ញើទៅអភិបាល រាជធានី-ខេត្ត ទាំងអស់ចូលរួមទប់ស្កាត់គ្រោះចរាចរណ៍នៅកម្ពុជា ដូចជា ៖

ទី១-ត្រូវពង្រឹងតួនាទីដឹកនាំ អ្នកអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក 

ទី២-ពិនិត្យដោះស្រាយដាក់ចេញវិធានការកែលម្អ សណ្ដាប់ធ្នាប់សាធារណៈ 

ទី៣-ចាត់ វិធានការគ្រប់គ្រង ទ្រុងផ្លូវ និងចញ្ចឹមផ្លូវ 

ទី៤-អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ 

ទី៥-ចាត់តាំងផ្សព្វផ្សាយដល់មន្ដ្រីរាជការ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយល់ដឹងកាន់តែច្បាស់ថែមទៀត 

ទី៦-អភិបាល រាជធានី-ខេត្ត ចាត់តាំងអភិបាលរងខេត្តមួយរូប ដើម្បីប្រចាំការ ជុំវិញស្ថានភាពច្បាប់ចរាចរណ៍

ទី៧-អភិបាល រាជធានី-ខេត្ត ត្រូវអនុអនុវត្តវិន័យច្បាប់ 

ទី៨- អភិបាល រាជធានី-ខេត្ត ធ្វើរបាយការណ៍តាមការកំណត់ 

និងទី៩-អភិបាល រាជធានី-ខេត្ត ត្រូវរៀបចំកិច្ចប្រជុំដកពិសោធន៍ តាមពេលវេលាកំណត់៕

To Top